មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីគ្រោះថ្នា ក់ច រា ចរ ណ៍ដ៍រ ន្ឋ ត់នេះបានកើតឡើងនាវេលាម៉ោងជិត ៩ព្រឹក ថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២០ នៅចំនុចកែងរ៉ា ក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ
ដែលករណីនេះបានបង្កឡើងដោយរថយន្តដឹកទំនិញមួយគ្រឿ ងបើ កបរចុះផ្លូវចំណោ ត រួចដា ច់ហ្វ្រាំ ង ក៍ជ្រុ លទៅបុ កជាបន្ត បន្ទាប់ ប៉ះរថយន្ត២គ្រឿង និងម៉ូតូឡំប្រឺតាកង់បី២គ្រឿង ធ្វើឲ្យមានមនុស្ស ៦នាក់(ប្រុស) រងរបួ សក្នុងនោះរងរបួ សធ្ង ន់២នាក់ និងរងរបួសស្រាលចំនួន៤នាក់។
យោងតាមរបាយការណ៍អង្កេតបឋមរបស់នគរបាលជំនាញបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្ត ១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-7899 អ្នកបើកបរឈ្មោះ ខន សុភ័ក្រ ភេទប្រុស អាយុ៣៥ឆ្នាំ ( រថយន្តជាកម្មសិទ្ធរបស់ឈ្មោះ គិត ប៊ុន )
ស្នាក់នៅបច្ចុប្បន្នភូមិ ៣ សង្កាត់៤ ក្រុងព្រះសីហនុ មានទិសដៅពីកើត ឆ្ពោះទៅលិច លុះមកដល់ចំណុចខាងលើ ស្ថានភាពផ្លូវចុះចំណោ ត រថយន្តបានដា ច់ហ្រ្វាំ ង ក៏ជ្រុ លបុ ករះរថយន្ត ២គ្រឿង និងម៉ូតូឡំប្រឺតាក ង់បី២គ្រឿង រងការខូចខាត
ចំណែកអ្នករងរបួសទាំងអស់ បានដឹ កទៅស ង្រ្គោះនៅគ្លីនិ កមិត្តភា ពឃ្លាំងលើ ក្នុងសង្កាត់១ ។ ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្ក ត្រូវបានកម្លាំងជំនាញឃា ត់ខ្លួនបណ្តោះ អាសន្ន រួមទាំងវត្ថុតាង នាំមកការិយាលយ័នគរបាលចរាចរណ៍ផ្លូវគោក ដោះស្រា យប ន្តតាមនីតិ វិ ធី ៕