មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីប្រទះឃើញឡានមួយគ្រឿងច តចោ លនៅតាមដងផ្លូវអស់រយៈពេលជាច្រើនថ្ងៃ ដល់ពេលទៅអើ តមើលស្រាប់តែប្រទះឃើញបុរសអ្នករត់តាក់ស៊ីម្នាក់ដែលបា ត់ពីផ្ទះ៣ថ្ងៃ ដេ កស្លា ប់ហើ មស្អុ យនៅក្នុងរថយន្តចតលើចិញ្ចើមផ្លូវ
ដែលហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ ស្ថិតតាមបណ្តោយផ្លូវលេខ១៥ កែងផ្លូវលេខ២១៤ ក្នុងសង្កាត់បឹងរំាង ខណ្ឌដូនពេញ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ នួន រ៉ាន អាយុ៥១ឆ្នាំ មុខរបរអ្នករត់តាក់ស៊ី ស្នាក់នៅផ្ទះលេខ១៤០ ផ្លូវលំ ភូមិសាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពីក្រុមគ្រួសារ បានប្រាប់ឱ្យថា មូនពេលកើតហេតុ ជនរងគ្រោះបានបា ត់ខ្លួនចេញពីផ្ទះចំនួន៣ថ្ងៃមកហើយ ហើយក្រុមគ្រួសារក៏ព្យាយាមទំនា ក់ទំន ងទូរស័ព្ទទៅជនរងគ្រោះដែរ តែជនរងគ្រោះមិនលើក ។
រហូតព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ទើបអ្នករត់តាក់ស៊ីដូចគ្នា ឃើញរថយន្តជនរងគ្រោះចតចោលនៅចញ្ចើមផ្លូវ ក៏ចុះទៅមើល ស្រាប់តែឃើញជនរងគ្រោះអង្គុ យស្លា ប់ហើ មស្អុ យនៅក្នុងរថយន្តបា ត់ទៅហើយ បង្កភាពភ្ញាក់ផ្អើល និងប្រាប់ដល់ក្រុមគ្រួសារឱ្យចុះមកទីតាំងកន្លែងកើតហេតុតែម្ដង ឯចំណែកមូលហេតុគឺដោយសារតែបញ្ហាជំ ងឺផ្ទា ល់ខ្លួនរបស់ជនរងគ្រោះ។