ស្រីស្អាតលក់ផលិតផលតាមអនឡាញម្នាក់ ជាប់ពាក់ព័ន្ធនឹងករ ណីឆបោ កលុយ ពីអតិថិជន ជិត១លា នដុល្លារ ក៏ត្រូវសមត្ថកិច្ចឃា ត់ខ្លួន កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងផ្សារបុរីពិភពថ្មីកួរស្រូវ២ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។
លោកវរសេនីយ៍ឯក ប៉ុល និលឯក នាយការិយាល័យអនុវត្តដីកា នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឲ្យដឹងថា កម្លាំងនគរបាលរបស់លោក ពិតជាបានឃា ត់ខ្លួនស្ត្រីម្នាក់ ជាអតី តអ្នកលក់ផលិតផលតាមអនឡាញមែន។
ការឃា ត់ខ្លួនជនសង័្សយខាងលើនេះ ក៏ដោយសារតែនាង មានការជាប់ពា ក់ព័ ន្ធនឹងឆបោ កប្រា ក់ ពីអតិថិជន ចំនួនជិត១លានដុល្លារអាមេរិក។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ សមត្ថកិច្ចកំពុងតែកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចោទប្រកាន់តាមផ្លូវច្បាប់។
ស្រ្ដីសង័្ស យដែលត្រូវឃាត់ខ្លួន ឈ្មោះ ណើ ចាន់ត្រា តំណាងចែកចាយ និងលក់ផលិតផលប្រេនថ្មី CTM (គ្រឿងសម្អាង) តាមអនឡាញ។ រីឯការឃាត់ខ្លួនស្រីស្អាត កាលពីវេលាខាងលើនេះ គឺសមត្ថកិច្ចបានធ្វើឡើងតាម ពាក្យបណ្ដឹ ងរបស់អតិថិជន ចំនួន១២នាក់ ក្រោយពេលជនសង័្សយ ឆបោ កប្រាក់ អស់ជិ ត១លានដុល្លារអាមេរិក។
មន្រ្ដីនគរបាល បានបញ្ជាក់ថា ជនសង័្សយ ឈ្មោះ ណើ ចាន់ត្រា បានប្រមូលពីកូនក្រុមជាអតិថិជន ដែលកម្មង់ទិញផលិតផល ហើយនាងមិនបានប្រគល់ផលិតផលទៅឲ្យអតិថិជនវិញ តាមការសន្យានោះឡើយ។
ប៉ុន្ដែបើតាមដើមបណ្តឹង បានរៀបរាប់ប្រាប់ថា ស្រីស្អាត ឈ្មោះ ណើ ចាន់ត្រា ច្រើនតែយកឈ្មោះប្រេន អ្នកស្រី ទ្រី ដាណា ដើម្បីឲ្យគេជឿទុកចិត្ត សម្រាប់ជាឧបា យឆបោ កប្រាក់ពីតំណាងរបស់ខ្លួន រហូតឆបោ កប្រាក់ អស់ជិត១លានដុល្លារអាមេរិក។
មន្រ្ដីនគរបាល បានបន្ថែមថា ការឃា ត់ខ្លួនស្រីស្អាតខាងលើនេះ គឺសមត្ថកិច្ចបានធ្វើឡើង តាមដីកាប ញ្ជាឲ្យចូលខ្លួន ចេញដោយលោក គុជ គីមឡុង ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូ ងរាជធានីភ្នំពេញ។ ប៉ុន្ដែជនសង័្ស យ មិនព្រមចូល ទើបតុលាការចេញដីកា បញ្ជាឲ្យឃា ត់ខ្លួនតែម្ដង៕