មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីបុរសម្នាក់បានលួ ចPass App ពីភ្នំពេញ បើកទៅលា ក់ទុ កនៅផ្ទះសង្សាក្នុងខេត្តតាកែវ ជិត១ខែ ទើបបែ កធ្លា យនៅពេលដែលត្រូវនគរបាលឃា ត់ខ្លួ ន
ដែលករណីនេះបានកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងមតិដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ
លោកវរសេនីយ៍ឯក យ៉ុង ប៊ុនយ៉ុន អធិការនគរបាលស្រុក បានដឹកនាំកម្លាំ ងជំនា ញអធិការដ្ឋាននគរបាលស្រុក សហការជាមួយប៉ុស្តិ៍រដ្ឋបាលពន្លៃ ឃា ត់ខ្លួ នជនសង្ស័ យម្នាក់ ឈ្មោះ ម៉ុច សុភារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ
នៅភូមិពន្លៃខាងត្បូង ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ ពាក់ព័ន្ធអំពើលួចម៉ូតូកង់បី (ផាស់អាប់) ពណ៌ស ម៉ាក LPG ពាក់ផ្លាកលេខ ភ្នំពេញ 1GZ-0694 លេខតួ: 15378 លេខម៉ាស៊ីន: 47134 ស៊េរីឆ្នាំ២០១៨ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយពីទទួលបានព័ត៌មានពីមូលដ្ឋាន មានជនមិនស្គា ល់អត្តសញ្ញាណបានជិះផា ស់អា ប់ មកផ្ទះឈ្មោះ ហេង ណារី ភេទស្រី អាយុ២៦ឆ្នាំ ស្ថិតក្នុងភូមិពន្លៃខាងត្បូង ឃុំពន្លៃ ស្រុកអង្គរបូរី កម្លាំងជំនាញបានចុះធ្វើសាកសួរ
តែជនសង្ស័យបានរ ត់គេ ចខ្លួនបា ត់ (ដោយបន្ស ល់ទុកផាស់អាប់) រហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ទើបឃា ត់ខ្លួនជនសង្ស័យខាងលើ ខណ:បានលួ ចចូលមកមូលដ្ឋានឃុំពន្លៃម្តងទៀត ។
តាមចម្លើយសារភា ព របស់ជនសង្ស័យខាងលើ បានឱ្យដឹងថា បានលួ ចម៉ូតូកង់បី (ផាស់អាប់) នៅចំណុចសំណង់១២ ស្ថិតនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបានគេ ចមកស្នាក់នៅផ្ទះនារីខាងលើ ដែលត្រូវជាគូកំណា ន់ចិត្ត ទើបត្រូវនគរបាលឃា ត់ខ្លួនបានតែម្តង ។ បច្ចុប្បន្នជនសង្ស័ យ ត្រូវក ម្លាំ ងជំនា ញធ្វើការសា កសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕