ប៉ុន្មានថ្ងៃនេះ មហាជនមានការចា ប់អា រម្ម ណ៍ និងប្រ តិក ម្មជាខ្លាំង ក្រោយពីគ្រូបារ មីចូលស ណ្ឋិ តម្នាក់ គ្រងឯកសណ្ឋានមន្ត្រីនគរបាលជាតិ រាំព ត់ពេ នតាមចង្វាក់ភ្លេង ជាមួយនឹងរូបស្ន ងបា រមីផ្សេងទៀត
ហើយត្រូវបានគេថ តយកបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលសកម្មភាពនេះ ធ្វើឲ្យប៉ះពា ល់កិត្តិយស សេចក្តីថ្លៃថ្នូរដល់ក ងក ម្លាំ ងនគរបាលជាតិជាខ្លាំង។
ក្រោយពីមានការបង្ហោះរូបភាពបែបនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានធ្វើការស្រាវជ្រាវភ្លាមៗ
ហើយព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំខ្នាត នៃអធិការដ្ឋាននគរបាលស្រុកពួក បានកោះហៅឈ្មោះ ចិក ស្រីយ៉ាន់ ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្ដសៀមរាប មកបំភ្លឺ
ពាក់ព័ន្ធនឹងករណីប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ នៅក្នុងពិធីឡើងគ្រូ និងបំ ពេ ញបារមី កាលពីថ្ងៃទី០៩-១០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្ដសៀមរាប។
ក្រោយពីសាកសួរ ឈ្មោះ ចិក ស្រីយ៉ាន់ បានបំ ភ្លឺប្រាប់សមត្ថកិច្ចយើងថា នៅក្នុងអំឡុងឆ្នាំ២០១២ ខ្លួនបានទៅទិ ញឯកសណ្ឋាននគរបាលជាតិ ពណ៌ទឹកដោះគោ (ដៃខ្លី) ចំនួន០១កំផ្លេ ពីផ្សារលើធំថ្មី ក្រុងសៀមរាប ក្នុងតម្លៃ៥០០០០រៀល
និងកា ត់ឯកសណ្ឋានពេទ្យ ចំនួន០១កំផ្លេ នៅចំណុចផ្សារពួក ក្នុងតម្លៃ៦០០០០រៀល ដើម្បីយកមកថ្វា យគ្រូ (ដាក់លើអាសនៈ) ។ លុះនៅថ្ងៃទី០៩-១០ ខែធ្នូ ឆ្នាំ២០២០ ដោយឈ្មោះ រី ភេទស្រីអាយុ៤៥ឆ្នាំ រស់នៅភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្ដសៀមរាប
ដែលត្រូវជាកូនសិស្សរបស់ខ្លួន បានប្រារព្ធធ្វើពិធីបួងសួង និងបំពេញបារមី ដោយមានអញ្ជើញក្រុមភ្លេងមកលេងថ្វាយ ហើយក៏បានអញ្ជើញខ្លួន និងកូនសិស្សរបស់ខ្លួនសរុបមានគ្នាចំនួន១០នាក់ ឲ្យមកចូលរួមក្នុងពិធីបួងសួងនោះផងដែរ។
ក្នុងពិធីបួងសួង និងបំពេញបារមីនោះដែរ ខ្លួនបានស្លៀកពា ក់ឯ កសណ្ឋា នមន្រ្ដីនគរបាលជាតិរាំថ្វាយចំនួន០២លើក គឺលើកទី១ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០
ចាប់ពីវេលាម៉ោង១៨:០០នាទី ដល់វេលាម៉ោង២២:០០នាទី និង លើកទី២ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង១២:០០នាទី ដល់វេលាម៉ោង១៩:០០នាទី ទើបច ប់។
ក្រោយពីសា កសួរត្រូវបានបញ្ចប់ កម្លាំងសមត្ថកិច្ចយើងបានដ កហូ តឯកសណ្ឋាននគរបាលជាតិ និងធ្វើការអ ប់រំណែនាំ ឲ្យប ញ្ឈ ប់សក ម្មភា ព ប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ ឬឯកសណ្ឋានរបស់ស្ថាប័នណាមួយ យកមកស្លៀ កពា ក់រាំក្នុងពិ ធីឡើងគ្រូ ឬបួ ងសួ ងបំពេញបា រមីតទៅទៀត ៕