នៅថ្ងៃទី១ មករា ឆ្នាំ ២០២១ នេះ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល និងប្រតិភូ បានចុះត្រួ តពិនិ ត្យដំណើរការម ណ្ឌ លច ត្តាឡីស័ ក នៅខេត្តបន្ទាយមានជ័យ
និងស្តាប់របា យកា រណ៍ វាយតម្លៃ ហើយឆ្លើ យត បលើដំណើរការសេវាសុខាភិបាល នៃមណ្ឌលច ត្តាឡី ស័ ក កម្រឹត១ QC1 និងកម្រឹត២ QC2 ថ្នាក់ស្រុក ក្រុងនិងថ្នាក់ខេត្ត។
ដំណើរបេសសកម្មនេះ បានធ្វើឡើងយ៉ាងបន្ទាន់ បន្ទាប់ពីរកឃើញវិ ជ្ជមា នមេរោគកូវីត-១៩ លើពលករខ្មែរ ដែលទើបត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជា។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ក្រុមការងារចម្រុះ នៃគណៈកម្មការប្រយុទ្ធប្រឆាំងកូវីត-១៩ ខេត្ត កំពុងខិតខំបំពេញការងារបន្ទាន់លើការងារផ្តល់សេវាដឹកជញ្ជូន សេវាសុខាភិបាល ជូនពលរដ្ឋខ្មែរ
ដែលបានត្រឡប់មកពីប្រទេសថៃ ក្នុងនោះមានពលរដ្ឋដែលរមានលំនៅនៅខេត្តបន្ទាយមានជ័យ និងខេត្ត រាជធានីនានា ត្រូវបានបញ្ជូនទៅធ្វើច ត្តាឡី ស័ ក និងស្ថិតនៅក្នុងមណ្ឌល រយៈពេល១៤ថ្ងៃ ។
លោកបានបញ្ជាក់ថា នៅខេត្តខេត្តបន្ទាយមានជ័យ មានមណ្ឌលច ត្តាឡី ស័ ក កម្រឹត១ និងកម្រឹត២ ថ្នាក់ស្រុក ក្រុង ថ្នាក់ខេត្ត នៅតាមសាលារៀន មន្ទីរពេទ្យ ឬកន្លែងផ្សេងទៀត ចំនួន១២កន្លែង ហើយកំពុងរៀបចំទីតាំងថ្មីៗបន្ថែមទៀត នៅគ្រប់ស្រុក ក្រុងតែម្តង ។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានថ្លែងថា ត្រឹមយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ មានពលរដ្ឋខ្មែរត្រឡប់ពីថៃ កំពុងធ្វើច ត្តាឡី ស័ ក និងស្នាក់នៅចំនួន១៣៧នាក់
ក្នុងនោះពលរដ្ឋរស់នៅក្នុងក្រុងសិរីសោភ័ណ ចំនួន៨៤នាក់ និងមានករណីឡើងក្តៅខ្លួនខ្លាំ ង សង្ស័ យកូវីត-១៩ ចំនួន៦ករណី ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីយកវត្ថុសំណា ករកមេរោ គកូវីត១៩ ។
លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគ្រប់ផ្នែក នៃគណៈកម្មការប្រយុទ្ធប្រឆាំងកូវីត-១៩ ខេត្ត និងស្រុកក្រុង ដែលបានខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃ
បានលទ្ធផលល្អ មានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ៕