មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីពលករម្នាក់ រួមនឹងសមាជិកគ្រួសាររបស់ខ្លួនចំនួន ៨ នាក់ទៀត
ត្រូវបានកម្លាំងនគរបាល និងក្រុមគ្រូពេទ្យនៅខេត្តឧត្តរមានជ័យ នាំខ្លួនទៅធ្វើច ត្តាឡី ស័ ករយៈពេល១៤ថ្ងៃ ព្រោះតែពលកររូបនេះមិននៅធ្វើច ត្តា ឡីស័ កដូចគ្នា ក្រោយត្រលប់ពីប្រទេសថៃ។
ពលកររូបនេះមានឈ្មោះ ថាំង សួង អាយុ២២ឆ្នាំ មានទីលំនៅនៅភូមិគោកភ្លុក សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ការចុះនាំខ្លួនពលករ ថាំង សួង និងក្រុមគ្រួសារខាងលើទៅធ្វើចត្តាឡីស័កវិញនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ក្រោយទទួលបានព័ត៌មានពីចៅសង្កាត់កូនគ្រៀល។
អាជ្ញាធរខេត្តឧត្តរមានជ័យ បានអំ ពា វនា វដល់ប្រជាពលករទាំងអស់ដែលវិលត្រឡប់មកពីក្រៅប្រទេស ត្រូវចូលរួមអនុ វត្តវិធានការសុខាភិបាលឱ្យបានដាច់ខាត។
ជាមួយគ្នានោះ ឧត្តមសេនីយ៍ទោ ហួត សុធី ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា បើបានដឹងព័ត៌មានថាមានពលរដ្ឋមកពីក្រៅប្រទេស មកដល់មូលដ្ឋានដោយមិនធ្វើច ត្តា ឡីស័ កនោះ ត្រូវចូលរួមសហការរាយការណ៍ជាប ន្ទា ន់មកដល់អាជ្ញាធរ ឬសមត្ថកិច្ចឱ្យបានឆា ប់បំ ផុ ត។
ដោយឡែក លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានថ្លែងឱ្យដឹងនាព្រលប់ថ្ងៃទី០៣ ខែមករានេះថា ពលករឈ្មោះ ថាំង សួង និងក្រុមគ្រួសារសរុប ៨ នាក់នេះ ត្រូវបាននាំទៅធ្វើច ត្តា ឡីស័ ករយៈពេល១៤ថ្ងៃ នៅស្រុកអន្លង់វែង និងបានយកសំ ណា កទៅពិនិត្យរកមេរោគកូវីដ-១៩ហើយ។
លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានណែនាំដល់មន្ត្រីមូលដ្ឋានថា ពលករដែលមកពីប្រទេសថៃតាមច្រកអន្តរជាតិអូរស្មាច់ ដា ច់ខា តត្រូវអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល ចំពោះពលករមកពីច្រកផ្សេងៗ
លោកប្រធានមន្ទីរអំពាវនាវឱ្យអាជ្ញាធរភូមិ ឃុំ ត្រូវតា មដា នឱ្យបានច្បា ស់ និងត្រូវរាយការណ៍ប ន្ទា ន់មកមន្ត្រីពាក់ព័ន្ធ ក្នុងគោលបំណងការពារប្រជាពលរដ្ឋក្នុងភូមិ ឃុំរបស់ខ្លួនកុំឱ្យឆ្លងមេរោគកូវីដ-១៩៕