អាជ្ញាធរខ ណ្ឌឫស្សីកែវ បានចេញវិធា នការមួ យ លើករណីគ្រូហុ ងស៊ុ យ ដែលផ្សព្វផ្សា យស្ទីកឃ័រ (កា ត់ឆុ ង)បង្កឱ្យអ្ន កមានជំ នឿរតម្រ ង់ជួរ និងជួ បជុំគ្នាដោ យមិនខ្លា ចជំងឺកូវីដ-១៩។
លោក សន សោភ័ណ នាយករដ្ឋបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា អាជ្ញាធរបានចុះទៅណែនាំ តែមិនបានជួ បគ្រូហុងស៊ុយ នោះទេ ប៉ុន្តែបានធ្វើលិខិតអញ្ជើញជួបរដ្ឋបាលខណ្ឌ នៅថ្ងៃទី៨ ខែមករាខាងមុខ
ដើម្បីធ្វើការណែនាំ ខណៈឮព័ត៌មានថា នៅថ្ងៃ១៦ ខែមករា ខាងមុខ នឹងមានការជួ បជុំចែ កស្ទី កឃ័រកា ត់ឆុ ងនេះម្តងទៀត ។
អភិបាលខណ្ឌឫស្សីកែវ បានឲ្យក្រុមការងារចុះណែនាំពីបញ្ហាកូវីដ-១៩ ដល់ក្រុមហ៊ុនមិនត្រូវឲ្យមានការជួ បជុំច្រើន និងត្រូវអនុវត្តរក្សាគ ម្លា តសុវត្ថិភាព និងមានទឹកអាកុលលាងដៃជានិច្ច ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ គ្រូហុងស៊ុយ ឡុង ណាលី អគ្គនាយិការស្ថាប័នម៉ាស្ទ័រ ណាលី ហុងស៊ុយ បានប្រកាសតាមបណ្តាញផ្សព្វផ្សាយថា
មានឆ្នាំ ចំនួន៤ ដែលឆុងជាមួយអ្នកជាប់សែស្រឡាយចិន វៀតណាម ខណៈថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម ជិតមកដល់ ក្រុមហ៊ុននឹងចែកស្ទីឃ័រ (កាត់ឆុង)ដោយឥតគិតថ្លៃ
ស្រាប់តែនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ អ្នកមានជំនឿរាប់រយពាន់នាក់ ផ្អើលភ្លូកទឹកភ្លូកដីសម្រុកទៅតម្រង់ជួរប្រជ្រៀតគ្នា៤ទៅ៥ជួរ ដើម្បីយកស្ទីកឃ័រ(កាត់ឆុង)រហូតដល់យប់ជ្រៅដោយមិនគិតពីសុវត្ថិភាព ឬហានីភ័យការឆ្លងកូវីដ-១៩ឡើយ ៕