បុរសវ័យប្រហែលជា៥០ឆ្នាំម្នាក់ ពេលឈឺធ្ង ន់ ត្រូវកូនៗមកបោះចោ លនៅតាមចិញ្ចើមផ្លូវ ហើយ ដេ ក ស្លា ប់យ៉ាងអាណោ ចអា ធ័ មបំ ផុ ត បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវរថភ្លើ ង នៅចំណុចក្បែរវត្តនាគវ័ន្ត ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា បុរសរងគ្រោះត្រូវបានកូនៗមកបោះចោ លនៅតាមចិ ញ្ចើ មផ្លូវ ឈ្មោះ ជឿន ភេទប្រុស អាយុប្រហែល៥០ឆ្នាំ មិនដឹ ងថា ផ្ទះសម្បែង និងស្រុកកំ ណើ តនៅទីណានោះទេ?។
មុនពេលកើ តហេ តុ ប្រជាពលរដ្ឋនៅក្បែរៗនោះ បានឃើញរថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ពណ៌ស្ករ មិនចាំស្លា កលេខ បានដឹ កបុរសអភ័ព្វខាងលើ មកដា ក់ចោ លនៅតាមចិញ្ចើមផ្លូវ តាំងពីម៉ោង ៦ព្រឹកថ្ងៃទី១០ខែមករា ឆ្នាំ២០២១ រួចបើ ករថយន្តចេញទៅបា ត់។
លុះដល់ពេលព្រល ប់ អ្នករស់នៅជិតនឹងកន្លែងកើតហេតុឃើញ បុរសរងគ្រោះអង្គុយនៅមាត់ផ្លូវច្ រកចូលរ៉ារទះភ្លើង ដោយដ កដ ង្ហើ មផុ តៗ ក៏នាំគ្នាយកពូ កនិងមុ ងយកទៅឲ្យគាត់ដេ ក
និងឲ្យម្ហូបអាហារគាត់ទទួលទាន រួចហើយបានសួរថា ផ្ទះនៅឯណា? ចាំពួកគាត់ជូនទៅ ហើយមានស្គាល់លេខទូរស័ព្ទកូនចៅដែរទេ? តែបុរសរងគ្រោះឆ្លើយថា អត់ស្គា ល់ទេ ហើយក៏ដេ កល ក់បា ត់ទៅ។
រហូតដល់ម៉ោងប្រហែល៨យប់ អ្នករស់នៅជិតនឹងកន្លែងកើតហេតុ ក៏បានយកម្ហូបអាហារទៅដាស់គាត់ឱ្យឡើងទទួលទានម្ដងទៀត ស្រាប់តែដា ស់គាត់អត់ឆ្លើយ
រួចហើយនាំគ្នាស្ទា បដ ង្ហើ ម អ ត់មានដ ក ទើបដឹងថាស្លា ប់បា ត់ទៅហើយ ក៏រាយការណ៍ទៅឲ្យសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្រះចក ឲ្យជួយស្រា វជ្រា វរកសាច់ញា តិ និងរកអត្តសញ្ញាណរបស់ជនរងគ្រោះ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះស្លា ប់ដោយសារតែជំ ងឺប្រ ចាំកា យ ហើយត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកចតុមុខ ដឹកយកទៅត ម្ក ល់នៅឯវត្តទួលអស់លោក ដើម្បីរង់ចាំសា ច់ញា តិមកទទួលយកទៅធ្វើបុ ណ្យទៅតាមប្រ ពៃ ណី៕