សង្ស័ យ ដោយសារតែវិប ត្តិផ្លូវចិត្តរឿងជំ ពា ក់ប្រា ក់ធនាគារធ្វើឲ្យនា រីម្នាក់ លេ បថ្នាំ ស ម្លា ប់ ខ្លួន ដែលហេតុការណ៍ខាងលើនេះកើ តឡើងនៅវេលាម៉ោង១៣និង០០នាទីថ្ងៃទី១៣ ខែ មករា ឆ្នាំ២០២១នៅលើផ្ទះជ នរ ងគ្រោះស្ថិតនៅក្នុងភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ស ព ឈ្មោះ សៀង ស្រីនិច ភេទស្រី អាយុ២២ឆ្នាំជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ ។ បើយោងតាមការបំភ្លឺរបស់ឈ្មោះ សៀង ស្រីនាង ត្រូវជាប្អូនបង្កើតរបស់ស ពបានអះអាងថា
មុនពេលកើតហេ តុជនរ ង គ្រោះ និងរូបខ្លួននៅអង្គុយលេ ងលើផ្ទះជាមួយគ្នា លុះដល់ម៉ោងប្រហែល១០និង៣០នាទី ខ្លួនបបួលបងទៅហូបបាយទាំងអស់គ្នា តែជនរងគ្រោះមិនព្រមទៅហើយនៅដេកលើផ្ទះតែម្នាក់ឯង។
រហូតដល់ម៉ោងប្រហែល១២និង៥៥នាទីប្អូនប្រុសអាយុ៥ឆ្នាំរបស់ខ្លួនឡើងទៅលើផ្ទះឃើញ បងស្រីដេ កមិនដ កដ ង្ហើមក៏ស្រែ កហៅរូបខ្លួនឲ្យទៅមើល។ ពេលខ្លួនឡើងទៅមើលទើបដឹងថាបងស្រី បានស្លា ប់ បាត់ទៅហើយ។
ក្រោយពេលកើតហេតុ សាច់ញាតិជ នរ ងគ្រោះបានរាយការណ៍ទៅស មត្ថកិច្ច។ ក្រោយមក ស មត្ថកិច្ចនិងអាជ្ញាធរដែនដីបានសហ ការជាមួយប្រធានមណ្ឌលសុខភាពឃុំបល្ល័ង្កបានចុះទៅពិនិត្យសាកស ពដើម្បីធ្វើកោស ល្យវិ ច័ យ។
ពេលពិនិត្យសមត្ថកិច្ចរ កឃើញថ្នាំគ្រា ប់ពណ៌ស (គ្រាប់តូចៗមូល) ចំនួន២គ្រាប់ ដែលជាប្រភេ ទថ្នាំងងុ យដេ កនៅក្បែរខ្លួនស ព ហើយនៅលើដងខ្លួនពុំមា នស្លាក ស្នាមអ្វីគួរឲ្យក ត់ សម្គាល់ឡើយ។
តាមការសនិដ្ឋានរបស់លោកគ្រូពេទ្យមណ្ឌលសុខភាព និងសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះពិតជាធ្វើ អ ត្ត ឃា ត ដោយលេ បថ្នាំងងុយ ដេកប្រាកដមែន(ប្រមាណជាង២០គ្រា ប់)ទើបបណ្ដាលឱ្យ ស្លា ប់ បែប នេះ។ ក្រោយពិនិត្យច ប់សព្វគ្រប់បានធ្វើកំណត់ហេតុប្រគល់ ស ពជូនក្រុមគ្រួសារដើម្បីធ្វើបុ ណ្យតាមប្រ ពៃ ណី៕