ពិតជាធ្វើចិត្តមិនបានទេ លោកឪពុកជាទីស្រឡាញ់ បានឃ្លា តចា កឆ្ងា យជារៀងរហូត ក្នុងពេលកំពុងបំពេញតួនាទីក្នុងនាមជាកងទ័ពឆត្រយោងរបស់ប្រទេសជាតិ ។
ពិតជារំជួលចិត្តណាស់ ហើយពេលនេះកូនប្រុសបង្កើតរបស់លោកវរសេនីយ៍ត្រី លឹម សាយ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកថា៖
«បា ត់ប ង់អ៊ំស្រីជាទីស្រលាញ់ម្នាក់ហើយ ឥឡូវបា ត់ប ង់ប៉ាម្នាក់ទៀត …ពីថ្ងៃនេះទៅខ្ញុំលែងមានប៉ាហៅនឹងគេទៀតហើយ សូមប៉ាទៅកាន់សុគ តិភ ព ជាតិក្រោយសូមធ្វើជាកូនប៉ាទៀត»
មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង១៣ និង២០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ មានករណីពលទាហនលោ តឆ័ត្រយោង ខុ សបច្ចេកទេស បណ្ដាលអោយមានអ្នកធ្លា ក់មកចំនួន២នាក់។ នេះបើយោងតាមការចុះផ្សាយព័ត៌មានបឋមពីវិទ្យុ ABC Cambodia។
ហេតុការណ៍ នេះកើតឡើងក្នុងការបិ ទវគ្គហ្វឹកហ្វឺនជំនាញកុម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឺនជំនាញឆ ត្រយោងជំនាន់ទី២៩ និង បើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣០
នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែនឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយមូលហេតុ នៃការធ្លា ក់នេះគឺដោយសារពេលលោតឆត្រយោងទា ក់ខ្សែគ្នា ទើបធ្លា ក់មកដីតែម្តង។
ជាមួយគ្នានេះដែរនៅក្នុងហេតុការណ៍នេះបណ្ដាលអោយលោកវរសេនីយ៍ត្រី លឹម សាយ ស្លា ប់ បា ត់ ប ង់ ជី វិ ត និងមានអ្នករងរបួសធ្ង ន់ម្នាក់ ស្ថិតនៅទីតាំងក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ៕