មហាជនទាំងអស់ច្បាស់ជាបានស្គាល់ហើយអំពី កំពូលតារាចម្រៀងដ៏ល្បីនៅក្នុងប្រទេសកម្ពុជា គឺលោក ខេមរៈ សេរីមន្ត ដែលបច្ចុប្បន្នលោកគឺជាតារាចម្រៀងមួយរូបនៅក្នុងផលិតកម្មរស្មីហង្សមាស។
បើនិយាយពីជីវិតគ្រួសារវិញ ជានិច្ចជាកាល យើងតែងតែបានឃើញលោក ខេមរៈ សេរីមន្ត បង្ហាញអំពីភាពផ្អែមល្ហែមជាមួយនឹងប្រពន្ធកូនជារឿយៗ ចាប់តាំងពីពេលដែលលោកបានបង្ហាញមុខប្រពន្ធ និងកូនលោកជាផ្លូវការរួចមក។
កាលពីពេលថ្មីៗនេះ លោក ខេមរៈ សេរីមន្តបានបង្ហោះនូវរូបភាពមួយសន្លឹក ភ្ជាប់ជាមួយនឹងខ្លឹមសារអរគុណដល់ទឹកចិត្តភរិយារបស់លោកជាខ្លាំង ក្រោយពីបានទិញរថយន្តដ៏ទំនើប Roll Royce មួយគ្រឿងជូនដល់លោក។
ខ្លឹមសារដែលលោកបានបង្ហោះមានអត្ថន័យទាំងស្រុងថា៖ «ភរិយាខ្ញុំសួរខ្ញុំថាហេតុអីបានបងចូលចិត្តជិះតែឡានធំៗខ្ពស់ៗចឹងតើបងចូលចិត្តឡានតូចអត់ខ្ញុំថាមានអីចូលចិត្តតាសស្រាប់តែឡានមកដល់មុខផ្ទះតែម្តង?អរគុណភរិយាសម្លាញ់????»។