មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីជនជាតិខ្មែរសញ្ជា តិអា មេ រិកម្នាក់ បានលួ ចរ ត់ចេ ញពីទីតាំងធ្វើច ត្តា ឡីស័ ក ហើយពេលនេះសមត្ថកិច្ចពាក់ព័ន្ធកំពុងធ្វើការតាមរក
យោងតាមការឱ្យដឹងពីសំណាក់មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់អគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា ឱ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ
មានបុរសខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ បានរ ត់ចេញពីទីតាំងធ្វើច ត្តា ឡីស័ ក នាសណ្ឋាគារទ្បងលីវ នៅផ្លូវលេខ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីហូបអាហារពេលព្រឹករួច។
អ្នកដំណើរនេះ ឈ្មោះ យឹម សេរីវុទ្ធី អាយុ៣៦ឆ្នាំ បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដោយក្រុមគ្រូពេទ្យបានយកសំ ណា កទៅពិនិត្យ ហើយដា ក់ឱ្យច ត្តាទ្បីស័ កនៅសណ្ឋាគារឡងលីវ។
នៅព្រឹកមិញនេះ គាត់បានហូ បអាហារពេលព្រឹក នៅក្នុងសណ្ឋាគារ ហើយបានឆ្លៀ តឱកា សរ ត់គេ ច ក្រោយហូបអាហាររួចតែម្តង។ រហូតមកដល់ពេលនេះ សមត្ថកិច្ចពាក់ព័ន្ធកំពុងស្វែងរក ដើម្បីយកមកធ្វើចត្តាឡីស័កឡើងវិញ៕