គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានប្រគេនលិខិតទៅព្រះគណមេគុណ ខេត្តតាកែវ ព្រះអង្គ កែវ សាវ៉ន
ដើម្បីឱ្យនិមន្តភិក្ខុ ទ្បុង ចន្ថា គង់នៅវត្តភ្នំបូរី គង់នៅវត្តភ្នំបូរី ឃុំព្រែកថ្កោល ស្រុកអង្គរបូរី ខេត្តតាកែវ ចូលទៅដោះស្រាយនៅសាលាគណខេត្តតាកែវជាបន្ទាន់
ករណីមានទំនាក់ទំនងជាមួយស្រ្តីភេ ទ តាមប្រព័ន្ធបណ្តាញសង្គម ដែលប្រាសចាក ធម៌វិន័យរបស់ខ្លួន ធ្វើឱ្យធ្លាក់ចុះតម្លៃព្រះសង្ឃ យ៉ាងធ្ងន់ធ្ងរ។
លុះមកដល់ ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ ភិក្ខុ ឡុង ចន្ថា ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក និងសារខ្លីមួយបញ្ជាក់ថា ៖
“ថ្ងៃអង្គារ៍ ទី ១៣ ខែ តុលា ឆ្នាំ ២០២០ នេះ សូមទូលប្រគេន និងជំរាប ញាតិមិត្តជិតឆ្ងាយថា ខ្ញុំព្រះករុណា ខ្ញុំបាទ ឡុងចន្ថា បាន លាចាកសិក្ខាបទ មួយរយៈ មានអ្នកចូលរួមពិសេសបំផុត គឺ ព្រះរស់របស់ខ្ញុំទាំងទ្វេ សូម អរព្រះគុណ និង សូមអរគុណ ។”។
ក្រោយបាត់មុខមួយរយៈធំ ស្រាប់តែថ្មីៗនេះ គេប្រទះឃើញ អន្ទិត ឡុង ចន្ថា លេចមុខក្នុងហ្វេសប៊ុករបស់ខ្លួន ហើយក៏មានចូលរួមតាមកម្មវិធីផ្សេងៗមិនដែលដាច់ឡើយ។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១ អន្ទិត ឡុង ចន្ថា បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជូនក្រុមការងារ តារាញូស៍ ដោយបកស្រាយរឿង គេថា “សឹកមករកលុយមិនបាន ចង់បួសវិញ”។
ក្នុងកិច្ចសម្ភាសន៍នេះ ឡុង ចន្ថា បានបញ្ជាក់យ៉ាងច្បាស់ថា “ដោយសារមានអ្នកគាំទ្រច្រើន ខ្ញុំអាចនឹងបួសវិញដែរ, និយាយមួយម៉ាត់ឲ្យខ្លីថា ប្រពន្ធ បើខ្ញុំចង់ការ
ការខែណាក៏បានដែរ ដែលថាខ្វះលុយទៅមិនរួចទេ បើត្រឹមប្រពន្ធមួយ ថ្លៃផ្ទះ ២ ទៅ ៣ ពាន់ ១ម៉ឺនក៏ហ៊ានឲ្យដែរ មកពីចិត្តខ្ញុំមិនទាន់ចង់… “។
គួររំលឹកផងដែរថា ហ្វេសប៊ុក ប្រិយមិត្តជ្រាបច្បាស់រួចហើយថា រឿងរ៉ាវភិក្ខុសង្ឃ ឡុង ចន្ថា ដែលបានបែ កធ្លា យរឿ ងអា ស្រូ វទាក់ទងមនុស្សស្រីតាមបណ្តាញសង្គម ធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
រហូត សម្តេចព្រះសង្ឃនាយកនៃគណៈមហានិកាយ បានណែនាំទៅព្រះមេគណទាំង២៥រាជធានី-ខេត្ត មិនត្រូវផ្តល់កន្លែងគ ង់អាស្រ័យដល់ភិក្ខុ ឡុង ចន្ថា ទៀតនោះឡើយ។
ជាទិបំផុត អតីតសង្ឃរូបនេះ ត្រូវបានសឹកជាស្ថាពរ កាលពីថ្មីៗកន្លងទៅនេះចំពោះវីដេអូខាងលើនេះ អន្ទិតឡុង ចន្ថា ធ្វើការឡាយកាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២១
ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងវដោយគិតមកដល់ល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ មានអ្នកចុចឲ្យជាEmojiផ្សេងៗរហូតដល់២ម៉ឺន, បញ្ចេញមតិជាង២ពាន់និងចែករំលែកបន្តរហូតដល់ជិត៣ពាន់ឯណោះ។
នៅក្នុងការឡាយនោះ អន្ទិតឡុង ចន្ថា បានឆ្លៀតនិយាយបន្តិចពីជីវិតក្រោយពេលសឹកដូច្នេះថា «សឹកហើយអីហើយនៅតែផ្ទះម៉ែ នៅឯស្រុក មិនដឹងធ្វើអី
បើមិនចេះធ្វើអីផងនៅតែផ្ទះ ជិះម៉ូតូលិចកើតៗ ជិះម៉ូតូ ធុញជិះឡាន ជិះឡានធុញ ជិះម៉ូតូ ចេះតែដើរទៅធ្វើម៉េច បើយើងមិនដឹងទៅណា ទៅណី ទំនេរៗទិញលៀសហាល
ចាក់សាំង៥លីត្រទៅទៅទិញលៀសហាល២កំប៉ុងនៅតាកែវចឹងទៅ ហើយទៅផ្ទះ ទៅអីវិញចឹងទៅ កម្សត់ចង់ងា ប់ មិនដឹងរកអី ធ្វើអី អាលុយក៏គ្មាន និយាយទៅគ្មានទៅអស់ កម្សត់ណាស់…»
គួរបញ្ជាក់ផងដែរថា បើទោះបីជាគេចខ្លួន និងប្រឹងប្រកែក មិនព្រមផ្សឹកអស់រយៈពេលជាច្រើនខែ ក៍ ភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ដែលមានរឿងអាស្រូវទាក់ទងញោមស្រីៗ ជៀសមិនផុតពីផ្សឹកដដែល ។
ខណៈភិក្ខុ ឡុង ចន្ថា ត្រូវបានផ្សឹកនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នេះបើយោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ ភិក្ខុ ឡុង ចន្ថា។
សូមបញ្ជាក់ថា៖ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានសម្រេចមិនអោយ ភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ស្ថិតនៅក្នុងភេទជាបុព្វជិត ក្នុងសាសនាបន្តទៀតបានឡើយ ។
សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានប្រគេនមកព្រះមេគណទាំង២៥ រាជធានី-ខេត្ត តាមរយៈលិខិតមួយ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ។ កន្លងទៅ ថា សូមព្រះមេគណទូទាំងប្រទេសកុំផ្តល់អាវាសដល់បុគ្គលរូបនេះ អោយស្នាក់បន្តក្នុងសាសនានេះតទៅទៀត ។
ផ្ទុយទៅវិញ បើឃើញបុគ្គលរូបនេះក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការអោយលាចាកសិក្ខាបទតាមកិច្ចសន្យារបស់ខ្លួនដែលបានធ្វើជាមួយសាលាគណខេត្តតាកែវ។
គណៈសង្ឃនាយក បានឃើញថា៖ ភិក្ខុ ឡុង ចន្ថា បានរំលោភលើកិច្ចសន្យារបស់ខ្លួនដែលបានធ្វើជាមួយសាលាគណខេត្តតាកែវ ក្នុងសកម្មភាពប្រព្រឹត្តខុសវិន័យក្នុងអតីតកាលជាច្រើនលើកច្រើនសារមកហើយ ។
ភិក្ខុ ឡុង ចន្ថា ជាបុគ្គលមិនលុះក្នុងធម៌វិន័យ និង ការអប់រំ ជាអ្នកប្រទូស្តសារ៉ាយសាសនា ជាអ្នកមិនចម្រើនដល់សាសនា និង ជាអ្នកទំលុះរដ្ឋបាលសង្ឃ ពុំអាចអោយស្ថិតនៅក្នុងភេទជាបុព្វជិតក្នុងសាសនាបន្តទៀតបានឡើយ ។
កាលពីកន្លងទៅថ្មីៗ ក្រោយមានប្រតិកម្មពីសម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត ភិក្ខុ ឡុង ចន្ថា បានបដិសេធមិនព្រមសឹកឡើយ នឹងថែមទាំងគេចខ្លួនទៀតផង លុះដល់ព្រឹកថ្ងៃទី១៣.១០.២០២០ទើបសឹកដោយជៀសមិនផុត៕