មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីប្រជាពលរដ្ឋបាននាំគ្នាតាមឃាត់ខ្លួនបុរសដែលជាអ្នកដឹកអីវ៉ាន់អនឡាញម្នាក់ភ្លាមៗ
ក្រោយពីបុរសនោះជិះម៉ូតូចេញឆ ក់ទ្រ ព្យស ម្ប ត្តិអ្នកដំណើរតាមផ្លូវ លុះចុងក្រោយត្រូវអស់ល ក្ខ ណ៍ បន្ទាប់ពីជិះម៉ូតូដេ ញតាមឆ ក់ទូរស័ព្ទពីស្ត្រីម្នាក់បានសម្រេច
ហើយព្យាយាមជិះគេចខ្លួន តែសំណាងមិនល្អ ជាប់ភ្លើងស្តុប ត្រូវបានស្ត្រីរងគ្រោះស្រែកផ្អើល ធ្វើឱ្យមហាជននាំគ្នាព័ទ្ធចាប់ជនសង្ស័យបាន
ដែលករណីនេះបានកើតឡើងកាលពីម៉ោង១និង២០នាទីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅតាមផ្លូវទួលពង្រ ស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
យោងតាមការឱ្យដឹងពីប្រភពព័ត៌មានបានឱ្យដឹងថា បុរសជាជនសង្ស័ យខាងលើនោះឈ្មោះ សៀក រ៉ូស្សា អាយុ២៨ឆ្នាំ មុខរបរដឹកអីវ៉ាន់ online ស្នាក់នៅក្នុងបុរីលឹមឈាហាក់ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
ចំណែកស្ត្រីរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះទេ គ្រាន់តែដឹងថា គាត់គឺជាមន្ត្រីរាជការមួយរូប និងជិះម៉ូតូម៉ាកហុងដាស្កូបពី ១គ្រឿងស៊េរីឆ្នាំ២០១០
ពណ៌ផ្កាឈូកលាយ.ស ពាក់ស្លាកលេខភ្នំពេញ 1AY-9390 រីឯទូរស័ព្ទដែលត្រូវជនសង្ស័យឆក់ម៉ាក Samsung Galaxy S10Plus។
នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានធ្វើដំណើរតាមបណ្តោយផ្លូវទួលពង្រ ពីត្បូងទៅជើង ដោយបានទុកទូរស័ព្ទនៅក្នុងឃ្លុបម៉ូតូខាងមុខ។
លុះពេលជិះទៅជិតដល់កន្លែងកើតហេតុ ក៏ត្រូវជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1iH-5842 តាមពីក្រោយរួចធ្វើសកម្មភាពឆ ក់យកទូរស័ព្ទពីឃ្លុ បម៉ូតូរបស់ស្ត្រីរងគ្រោះបានសម្រេច រួចព្យាយាមជិះរ ត់គេ ចខ្លួន។
ពេលនោះ ជនរងគ្រោះបានស្រែ កថា «ចោរៗ» បង្កការភ្ញាក់ផ្អើល ហើយពេលទៅដល់ត្រង់ចំណុ ចភ្លើ ងស្តុ បក៏កកស្ទះទើបជនសង្ស័យ រូបនេះទៅមុខលែ ងរួច
ពេលនោះ ជនសង្ស័ យរូបនោះព្យាយាមផ្តួ លម៉ូតូចោ ល ហើយព្យាយាមរ ត់គេ ចខ្លួនដែរតែរត់មិនរួច។ បន្ទាប់ពីចា ប់ខ្លួនជនសង្ស័ យបានហើយ ក៏ប្រគ ល់ជូននគរបាលប៉ុស្តិ៍ចោមចៅទី១ ដើម្បីនាំយកទៅសាកសួរ និងចាត់ការតាមច្បា ប់តែម្ដង៕