មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីជនជាតិវៀតណាម ប្តីប្រពន្ធ២នាក់ ត្រូវបានសមត្ថកិច្ចប្រឆាំ ងប ទល្មើ ស គ្រឿ ង ញៀ ន
ធ្វើការឃា ត់ខ្លួននាំមកចា ត់ការតាមផ្លូវច្បា ប់ កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១
នៅចំណុចក្បាលកោះ ភូមិ ឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដោយចោ ទប្រកាន់ពីប ទជួ ញដូរ និងរក្សាទុកគ្រឿ ងញៀ ន ។
យោងតាមការឱ្យេដឹងពីខាងសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័ យមានឈ្មោះ ឡេ យ៉ាំងឡើយ អាយុ២៧ឆ្នាំ (ជាប្តី) និងម្នាក់ទៀត ឈ្មោះ យ៉ ធីយាប អាយុ២៦ឆ្នាំ ជាប្រពន្ធ។
ក្នុងពេលឃា ត់ខ្លួនសមត្ថកិច្ចធ្វើការឆែ កឆេរក្នុងផ្ទះរកឃើញ ថ្នាំ ញៀ ន ៩កញ្ចប់ , ដា វ៣ , ឧបករណ៍ប្រើប្រាស់ គ្រឿ ង ញៀ ន មួយចំនួន ,
រួមជាមួយនឹងលុយចំនួ២០លាន៣៤ម៉ឺនរៀល ព្រមទាំងគ្រឿងអលង្ការកាឡៃមួយចំនួនផងដែរ។ ជនសង្ស័ យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូ នទៅតុលាការ ដើម្បីចា ត់ការប ន្តតាមនីតិវិធី ៕