កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ មានករណីរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីហើយ បែរជាកូនក្រមុំរត់តាមប្រុសស្នេហ៍ទៅបាត់ធ្វើអោយភ្ញាក់ផ្អើលយ៉ាងខ្លាំង
នេះបើវីដេអូមួយត្រូវបង្ហោះជាសាធារណៈ ខណៈបុរសម្នាក់ដែលត្រូវពូរបស់កូនកំលោះ បាននិយាយរៀបរាប់អំពី ថ្ងៃរៀបមង្គលការរបស់កូនកំលោះ ។
នៅក្នុងវីដេអូយោងតាមគណនីTiktok របស់ពូកូនក្រមុំ ដែលមានឈ្មោះថា “បងពុំឧត្តរមានជ័យ” មិនមែនជារឿងប្រឌិតទេ ខណៈដែលត្រូវជាពូអាណិតក្មួយពេក
ក៏បានបង្ហោះវីដេអូនេះឡើង ក្នុងគោលបំណង សូមនារីៗដែលមិនបានស្រលាញ់គេផង ហេតុអ្វីធ្វើបាបចិត្ត រត់ចោលកូនកំលោះទៅតាមសាហាយ រឿងនេះកើតឡើង
យ៉ាងណាមិញ នៅក្នុងវីដេអូនេះដែរ កូនកំលោះក៏បានបញ្ចេញមតិខ្លះៗជុំវិញរឿងរបស់ខ្លួន ដែលនិយាយថា“ចង់បានប្រពន្ធផ្សេងទៀត បើស្រីសហាយគេ ខ្លួនមិនយកនោះទេ។
ចំពោះករណីនេះ ខាងកូនប្រុស សុំត្រឹមយកបណ្ដាការចំនួនជាង១០ម៉ឺនបាតមកវិញប៉ុណ្ណោះ ហើយក្រោយពីការចរចាគ្នា ទីបំផុតខាងកូនស្រី ក៏យល់ព្រមឲ្យបណ្ដាការនេះវិញនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ”។
មហាជនជាច្រើនអាណិតអាសូរ ជាពិសេសនោះខ្មាសសាច់ញាតិ ដែលកំពុងមកជុំជិតនៅក្នុងកម្មវិធីមង្គលការនេះផងដែរ។