មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីបុរសជា ប់ចោ ទ២នាក់ត្រូវបាននគរបាលនៃស្នងការដ្ឋានខេត្តកំពត ឃា ត់ខ្លួន
តាមអំណាចដីកាសាលាដំបូងខេត្តកាលពីរសៀលថ្ងៃទី២៥ ខែមករា ឆាំ្ន២០២១ ដោយបានចោ ទប្រកា ន់ពីប ទលួ ចចំណ ងដៃមង្គលការ ។
បើតាមការឱ្យដឹងពីលោកវរសេនីយ៍ទោ លក ញ៉ាវ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពត បានឱ្យដឹ ងកាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះថា
ជនសង្ស័ យទាំង២នាក់ដែលបានឃា ត់ខ្លួននេះរួមមាន៖ ១៖ឈ្មោះ នូវ ឌៀប អាយុ៤២ឆាំ្ន និងម្នាក់ទៀតមានឈ្មោះ ច្រេ សារឿន អាយុ៤១ឆាំ្ន ។ ជនទាំង២នាក់រស់នៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ។
ការឃាត់ខ្លួនជនសង្ស័ យទាំង២នាក់ខាងលើនេះ ក៏មានការសហការគ្នាជាមួយនគរបាលខេត្តកែបដែរ ដោយសារតែជនសង្ស័ យរូបនេះបានមកជួ លបន្ទប់ស្នាក់នៅស្រុកកំពង់ត្រាច ខេត្តកំពត ជាប់ស្រុកដំណាក់ចង្អើរ ខេត្តកែប ។
ជនសង្ស័ យទាំងនេះ ត្រូវបានចោ ទប្រកា ន់ពីបទលួ ចលុយចំណងដៃក្នុងពិធីមង្គលការជាច្រើនកន្លែង ហើយទីកន្លែងចុងក្រោយ គឺបានលួ ចលុយចំណងដៃ និងទូរស័ព្ទរបស់ប្រជាពលរដ្ឋនៅភូមិត្រពាំងប្រិយ ឃុំសំរោង ស្រុកជុំគីរី ខេត្តកំពត ។
ចំពោះករណីនេះ ប្រភពពុំបានបា្រប់ពីចំនួននៃការបា ត់ប ង់លុយ ដែលជាប្រាក់ចំណងដៃនោះទេ ប៉ុន្តែលោកនិយាយប្រាប់ថា មុខសញ្ញានេះបានដើរលួ ចលុយចំណងដៃក្នុងពិធីមង្គលការគេជាច្រើនដងមកហើយ
ដូចជានៅស្រុកអង្គរជ័យ ក្នុងខេត្តកំពតនេះជាដើម ហើយល្បិ ចលួ ចលុយចំណ ងដៃ ត្រូវបានជនរូបនេះសារភាពថា នៅក្នុងពិធីមង្គលការនីមួយៗពួកគេតែងតែទៅចូលរួម
និងបានតុបតែងខ្លួនធ្វើជាភ្ញៀវខាងកូនប្រុស ឬខាងកូនស្រី ពេលនោះម្ចាស់ដើមការទាំងសងខាងមិនបានចា ប់អារម្មណ៍ថា ជាភ្ញៀវខាងណានោះទេ ។
លុះពេលម្ចាស់ដើមការដេ កល ង់ល ក់អស់ ពួកគេមានឱកាសល្អ ក៏ធ្វើសកម្មភាពលួ ចប្រមូលយកលុយចំណ ងដៃនេះតែម្ដង ។
គួរបញ្ជាក់ថា ជនសង្ស័ យទាំង២នាក់ខាងលើត្រូវបាននគរបាលនាំមកកន្លែងអ្នកល ក់ទូរស័ព្ទនៅក្នុងភូមិបឹងធំ ឃុំអង្គសុភី ស្រុកកំពង់ត្រាច ដែលជាកន្លែងអ្នកជួសជុលទិញ និងល ក់ទូរស័ព្ទដៃនោះ
ដែលជនសង្ស័ យធ្លា ប់យកទូរស័ព្ទមកល ក់ តែជនសង្ស័ យបានឆ្លើយមិនប្រាកដប្រជា ហើយនគរបាលក៏កំពុងប្រមូលបានវត្ថុតាងបន្ថែមនៅកន្លែងទៀតផ្សេងផងដែរ ៕