កាលពីពេលថ្មីៗនេះមា នហេតុការណ៍ដ៏គួរឱ្យហួសចិត្តមួ យបានកើតឡើង ខណៈដែលមានករ ណីរថយន្តមួយគ្រឿងបា នទឹកទុយោទឹកដោ យគ្មានការរៀបចំត្រឹមត្រូវ ទទឹងទទែ ងពេញផ្លូវ
ហើយក៏ត្រូវបាននគរបា លធ្វើការផាកពិន័យ ហើយម្ចាស់រថយន្តមិ នត្រឹមតែមិនទទួ លខុស ថែមទាំងធ្វើការ តវ៉ា និងប្រើពាក្យស ម្តីយ៉ាងគំរោះគំរើយដាក់សមត្ថកិច្ចថែមទៀតផង។
ជុំវិញករណីនេះ នាយកដ្ឋា ននគរបាលចរាចរណ៍ និងសណ្តា ប់ធ្នាប់សាធារណៈ បានចេញសេចក្តីបំ ភ្លឺព័ត៌មាន ជូនសាធារ ណជន បណ្ដាញទំនាក់ទំនងសង្គម នូវសេចក្តីបំភ្លឺព័ត៌មា នបឋម ដូចខាងក្រោម៖
«ផ្អែកតាមមាត្រា៥៦ ការរៀ បចំផ្ទុកទំនិញ ត្រូវអនុវត្ដដូចខា ងក្រោម៖ ១-ការផ្ទុកទំនិញលើយានជំនិះ ត្រូវរៀ បចំឲ្យត្រឹមត្រូវដើម្បីការពារនឹង៖
ការបង្កគ្រោះថ្នាក់ដល់មនុស្ស ឬការធ្វើឲ្យខូ ចទ្រព្យសម្ប ត្ដិសាធារណៈ ឬឯកជន ដោយការអូស ឬធ្លាក់តាមផ្លូវ ការបាំ ងភ្នែកអ្នកបើកបរឬការធ្វើឲ្យអន់ថយដ ល់លំនឹងយាន និងការបើកបរយាន
ការបង្កឲ្យមា នសំឡេង ឬការបង្កើនធូលី ឬការធ្វើឲ្យរំខា នផ្សេងៗទៀតដែលអាចជៀសវា ងបាន ការធ្វើឲ្យបាំងភ្លើងស្ដុប ភ្លើងស ញ្ញាប្ដូរទិស កញ្ចក់ចាំងពន្លឺ និងផ្លាកលេខយានយន្ដ។
២-គ្រប់ឧបករណ៍ការពារបន្ថែ មដូចជាខ្សែនីឡុង ខ្សែកា បច្រវាក់ និងកម្រាលសំព ត់ តង់ដែលប្រើប្រាស់សម្រា ប់សុវត្ថិភាព ឬការពារទំនិញ ត្រូវគ្របនិងចងឲ្យបានជាប់ល្អ។
៣-ក្នុងគ្រប់ករណីនៃការផ្ទុកវត្ថុផ្សេងៗដែលមានបណ្ដោយវែង បន្ទុកនោះមិនត្រូវឲ្យលូតហួសពីគែមខាងមុខនៃយាន និងមិនត្រូវឲ្យហួសពីគែមខាងក្រោយនៃយានប្រវែង៣(បី)ម៉ែត្រ ឬធ្លាក់អូសដីឡើយ។
៤-ប្រសិនបើបន្ទុកត្រូវលូតហួស១(មួយ)ម៉ែត្រពីគែមខាងក្រោយនៃយាន ពេលថ្ងៃត្រូវចង ក្រណាត់ពណ៌ក្រហម ពេលយប់ត្រូវដាក់កញ្ចក់ចាំងពន្លឺពណ៌ក្រហមនៅចុងបន្ទុក។
ទទឹងបន្ទុកមិនត្រូវឲ្យលើសហួសពីគែមទទឹងយាន ហើយកម្ពស់មិនត្រូវឲ្យហួសលើសពីដំបូលយានឡើយ លើកលែងតែរថយន្ដផ្ទុកមនុស្សចំនួនអតិបរមាត្រឹម២០(ម្ភៃ)នាក់
ដែលអាចផ្ទុកទំនិញកម្ពស់អតិបរមាត្រឹម០,៥០(សូន្យក្បៀសហាសិប)ម៉ែត្រពីលើដំបូល និងត្រូវមានជើងទម្រឬរនាំងចាប់ភ្ជាប់ដំបូលយ៉ាងរឹងមាំ។
ប្រសិនអ្នកបើកបរអនុវត្តផ្ទុយពីខ្លឹមសារនៃមាត្រា៥៦ សមត្ថកិច្ចអាចឃាត់ពិន័យ ពីបទល្មើសការផ្ទុក ដោយពិន័យ ១៥០.០០០៛ ចំពោះរថយន្តធុនស្រាល និង ៣០០.០០០៛ ចំពោះរថយន្តធុនធ្ងន់។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ និងចាត់វិធានការបន្តចំពោះករណីនេះ។