ដោយអ្នកទាំងពីរត្រូវបានមហាជនស្គាល់គោរពស្រលាញ់ខ្លាំងព្រោះអ្នកទាំងពីរតែងតែបង្ហាញសកម្មភាពគំរូផងដែរ។ យ៉ាងណាមិញកាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០
កន្លងទៅនេះក៏មានរឿងហួសចិត្តសឹងតែមិនគួរអោយជឿ ដោយស្ងាត់ៗ អ្នកស្រី ដេត ម៉ាលីណា ដែលជាភរិយារបស់លោក ឧកញ៉ា ឌួង ឆាយ បានប្រកាសនៅលើហ្វេសប៊ុករបស់ខ្លួនថា
លែងលះគ្នាជាមួយនឹងអ្នកស្រីជាផ្លូវការណ៍ទៀតផង ដោយកាលណោះ លោកជំទាវ ដេត ម៉ាលីណា បានសរសេរសាររៀបរាប់បង្ហោះលើគណនីហ្វេសប៊ុកផ្លូវការថា ៖
«សូមពូមីងបងប្អូនទាំងអស់គ្នាជួយទទួលដឹងឮ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំ និង ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហេីយ អ៊ីចឹងចាប់ពីពេលនេះតទៅអ្វីដែលពាក់ព័ន្ធនឹង ឌួង
ឆាយហេីយនិងគ្រួសារគាត់គឺពុំមានពាក់ព័ន្ធនឹងនាងខ្ញុំតទៀតទេសូមអរគុណ» ។ ក្រោយពីលឺដំណឹងនេះហើយនោះមហាជនមានអារម្មណ៍សោកស្តាយខ្លាំង
ដោយលើកទឹកចិត្តចង់អោយអ្នកទាំងពីររួមរស់ជាមួយគ្នាបន្ត ដោយការគោរពស្រលាញ់មិនចង់អោយអ្នកទាំងពីរលែងលះគ្នាឡើងជាពិសេសនោះ អាណិតដល់ក្មេងៗទៀតផង។
ក្រោយពីស្ងៀមស្ងាត់ ឧកញ៉ា ឌួង ឆាយ តែងតែបង្ហោះអារម្មណ៍ក្នុងចិត្ត នៅលើបណ្តាញសង្គមហាក់ដូចជាចង់វិលវិញតែ រហូតដល់កូនៗរបស់អ្នកទាំងពីរសំណុំពរសុំអោយប៉ាម៉ាក់មករស់នៅជុំគ្នាវិញ
ទាំងទឹកមុខគ្រៀមក្រុំខ្លាំង នឹងសារខ្លីរបស់លោក ឧកញ៉ា ដួង ឆាយ ថាលោកនឹងខំប្រឹងព្យាយាមអោយអស់លទ្ធភាពនឹងសម្ថភាពរបស់ពុកដើម្បីកូនៗ
នឹងខំប្រឹងប្រែងធ្វើអោយបានល្អជាទីបំផុតដើម្បីកូនៗចាប់ពីពេលនេះ ហើយអ្វីដែលនៅសល់ទុកអោយព្រហ្មលិខិ ព្រេងវាសនា និស្ស័យ នឹងពេលវេលាអ្នកកំណត់ទៅចុះ។
តែយ៉ាងណានោះ អ្នកស្រី ដេត ម៉ាលីណា បង្ហោះសារខ្លីយ៉ាងរឹងមាំហាក់បីដូចជាមិនចង់វិលវិញជុំគ្នាជាមួយនឹងឧកញ៉ា ឌួង ឆាយ ចឹង តែមហាជនស្នើរសុំនឹងជូនពរអោយអ្នកទាំងពីរវិលមកជុំគ្នាដូចមុនវិញ៕