លោកស្រី ទ្រី ដាណា គឺជាម្ចាស់មុខជំនួញធំៗ ជាច្រើនកន្លែង ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ ។ លោកស្រី មិនត្រឹមពូកែរកស៊ីប៉ុណ្ណោះទេ
ថែមទំាងមិនចិត្តសប្បុរសធម៌ផងដែរ តាមរយៈទង្វើររបស់លោកស្រី ដែលតែងតែជួយ អ្នកទីទាល់ក្រ ពិសេស អ្នកប្រឹងប្រែងតស៊ូ ដោយកំលាំងញើ ស ឈា ម។
ដោយឡែកដើម្បីលុបបំបាត់វប្បធម៏ជេ រ ប្រមា ថ ស្រាប់តែលោកស្រី ទ្រី ដាណា បានចេញមុខផុសសារថា៖ “តោះបងប្អូនបោះឆ្នោតទាំងអស់គ្នា សំណួរសួរថា,
តើបងប្អូនចង់ឲ្យមានការជេរបញ្ចោរគ្នាតាមប្រព័ន្ធអនឡាញបន្តទៀត ដែរឬអត់? ចម្លើយ(A) មិនចង់ឱ្យមានការជេរបញ្ចោរគ្នាតាមប្រព័ន្ធអនឡាញទេ/ ចម្លើយ(B) ចង់ឲ្យមានការជេរបញ្ចោរសេរី តាម
ប្រព័ន្ធអនឡាញចំណែកខ្ញុំវិញខ្ញុំសូមជ្រើសរើសយកចម្លើយ A ហើយ ព្រោះខ្ញុំមិនចង់ឲ្យមានវប្បធម៌ជេរស្ដីតាមប្រព័ន្ធ អនឡាញឡើយ ព្រោះរូបខ្ញុំតាំងពីដើមមក
ស្មោះត្រង់រស់នៅមិនប៉ះពាល់ទៅលើអ្នកដទៃ មិនបៀតបៀនអ្នកដទៃ មិនជិះ ជាន់អ្នកដទៃ មិនមើលងាយអ្នកដទៃ ឬជេរបញ្ចោរតាមប្រព័ន្ធអនឡាញឡើយ រូបខ្ញុំមានកេរ្តិ៍ឈ្មោះដល់សព្វថ្ងៃនេះ
ក៏ដោយ សារការសាងអំពើល្អភាពត្រឹមត្រូវ រស់នៅមិនប៉ះពាល់ជាមួយអ្នកដទៃឡើយ ដូច្នេះខ្ញុំសូមបោះឆ្នោតឲ្យចម្លើយ(A) ខ្ញុំចង់ លុបបំបាត់ការជេរបញ្ចោរតាមប្រព័ន្ធអនឡាញនិងវប្បធម៌លក់ដូរជេរបញ្ចោរគ្នាហែកហួរគ្នា បរហាកេរ្តិ៍គ្នាតាមប្រព័ន្ធអនឡាញ។
ព្រោះខ្ញុំមានកូន និងប្អូនជំនាន់ក្រោយសម្រាប់យកគំរូតាម ដូច្នេះខ្ញុំមិនចូលចិត្តវប្បធម៌ជេរស្ដីហែកហួរគ្នាតាមប្រព័ន្ធអនឡាញឡើយ -ល-។
ដោយឡែកឆ្លៀតពេលចំអ្នកស្រីទ្រី ដាណា ដែលនិយាយបំផុសឲ្យមានការលុបបំបាត់វប្បធម៌ ជេរបញ្ចោរគ្នាតាមប្រព័ន្ធអនឡាញនោះ ស្រាប់តែ តារាចម្រៀង លៀង ចាន់ឡា
បានចូលទៅខំមិន ស្វែងរកការជួយពីលោកស្រីទ្រី ដាណា ទៀតផង។ ដោយលៀង ចាន់ឡា បានខំមិនលើកឡើងបែបនេះថា «នាងខ្ញុំ លៀងចាន់ឡា សូមអត់ទោសបងស្រីជំទាវ ចិត្តធម៌ជួយ
ប្អូនផង ប្អូនចង់លក់ផលិតផលបង ហើយម្តាយប្អូនមានជំងឺមហារីក មាត់ស្បូន និងដុំគីស បងជួយអូនផងបងស្រី»។ ទោះ ជាបែបនេះក្ដី ការស្នើសុំនេះ
លទ្ធផល មិនទាន់ត្រូវបានអ្នកស្រីទ្រី ដាណា ធ្វើការឆ្លើយតបនៅឡើយទេ យើងសង្ឃឹមថា អ្នក ស្រីទ្រី ដាណា នឹងជួយនាង ព្រោះនាងមិនបានសុំជាលុយនោះទេ គ្រាន់តែចង់លក់ផលិតផលរបស់អ្នកស្រីប៉ុណ្ណោះ៕
ទោះជាបែបនេះក្ដី ការស្នើសុំនេះ លទ្ធផល មិនទាន់ត្រូវបានអ្នកស្រីទ្រី ដាណា ធ្វើការឆ្លើយតបនៅ ឡើយទេ ប៉ុន្តែស្រាប់តែអ្នកលេងហ៊្វេសបុកផ្ទុះការរិះគ ន់ទៅលើរូបនាងខ្លាំងមែនទែន
រហូតដល់ថ្នាក់នាង បានបង្ហោះ សារបកស្រាយ និងទ ម្លា យអារម្មណ៏ពិ តខ្លួនយ៉ាងខ្លីបែបនេះថា៖ «មកពីនាងខ្ញុំមិនសុំលុយគាត់
ព្រោះតែចង់បានតែរបស់ លក់និងចង់បង្កើតមុខរបរខ្លួនឯង ដើម្បីចិញ្ចឹមជីវិតបន្ត ព្រោះមើលទៅសិល្បៈ គឺសង្ឃឹមតិចណាស់
អរគុណបងៗសារព ត៌មាន អរគុណបងស្រី ចិត្តធម៌ដែលតែង ជួយបងប្អូនខ្មែរយើង គាត់ជាអ្នកមានម្នាក់កើតចេញពីអ្នកក្រ
ហើយអរគុណដែល គាត់បង្ហាញពីទឹកចិត្តល្អមិនប្រកាន់មិនអួតអាងពីជីវិតហៃសូរ គឺគាត់បង្ហាញតែគំនិតល្អៗនិងជួយបងប្អូន មិនខ្វល់មិនហត់នឿយនិងការចុះជួយ »៕