ប្រិយមិត្តជ្រាបហើយថាកញ្ញា លាង ចាន់ឡា កន្លងមកនាពេលថ្មីនេះ ខ្លួនកំពុងតែជួបទុក្ខលំបាក គ្មានចំនូល គ្មានការងារ សិល្ប:ខាងច្រៀងក៏គ្មានអ្នកណាហៅទៅច្រៀង
ហើយប្អូនបានប្រកាសសូមបណ្តាលហាងនឹងទូរស្សន៏មេត្តាហៅនាងតៅច្រៀងផង ថាខ្លនឥលូវដាច់បាយនឹងរកលុយបង់ផ្ទះជួលគ្មានទេ ថែមទាំងម្តាយនឹងបងប្រុសខ្លួនឈឺគ្មានលុយមើលជំងឺនោះទេ
ហើយកញ្ញា ក៏៏បានប្រកាសសុំសប្បុរជនមេត្តាជួយផង ហើយកន្លងមកនេះកញ្ញា ក៏បានចូលទៅខមិនសុំអ្នកស្រីទ្រីដាណា ដែរតែគ្មានការឆ្លើយតប
ស្រាប់តែថ្ងៃនេះ លាង ចាន់ឡា បង្ហាញអារម្មណ៍ខកចិត្តយ៉ាងខ្លាំងអស់សង្ឃឹម ថានឹងរកលុយជួយព្យាបាលជំងឺគ្រួសារនោះទេ។ ដោយថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២១ កញ្ញា លាង ចាន់ឡា បានបង្ហោះសារដ៏កំសត់ថា៖
“មកយកខ្ញុំទៅផង ខ្ញុំខ្លាចនិងរស់នៅណាស់ ពេលនេះទើបដឹងថាយើងឆាតទៅរកក្តីសង្ឃឹមគ្មានអ្នកណាតបទេ” “អ្នកទៅចោលខ្ញុំអស់ហើយ ខ្ញុំគ្មានសល់ទេ ពេលនេះម៉ែក៏ឈឺទៀត
កើតមកអត់ឪហើយ ចង់បាត់អីទៀត?ខ្ញុំបាត់បង់ច្រើនហើយបើគិតៗទៅគ្មានអីឲ្យកក់ក្តៅតិចសោះ តើគួរទៅតាមដែរឬអត់។លក់ផលិតផល ក៏លក់មិនដាច់
លក់អាវក៏លក់មិនដាច់ លក់អីទៀត? រកអីទៀត? ធ្វើអីទៀត?ទៅឡាយឲ្យគេ១ថ្ងៃគិតម៉ោងគេនិយាយថា ឲ្យប្រាក់ខែហើយនិយាយប្រាប់គេឡើងច្រើនលើសអ្វីដែលជាការពិត😥
បងប្អូនដែលជួយខ្ញុំ មានបងធីណា500ដុល្លា លោកពូផែងវណ្ណៈ200ដុល្លា ពេលអ្នកយកចុះផ្សាយថានាងខ្ញុំបានរាប់ពាន់ដុល្លា ហើយ ចុះថាលោកជំទាវទ្រីដាណា ជួយទៀត ហេតុអីរឿងមិនពិតចុះធ្វើអី ដឹងទេថាគេជេខ្ញុំ។
ដល់ពេលខ្ញុំបកស្រាយថាខ្ញុំក្មេងមិនល្អ ហេតុអីទៅ?ទេវតាអើយយកខ្ញុំទៅផងទៅបានទេ?ខ្ញុំអរគុណ ដែលបងៗ ប្រាប់ឲ្យខ្ញុំទៅរកបងទ្រីដាណា បងស្រីអូន សម្រស់ធម្មជាតិ បងឧកញ្ញ៉ា ស្រីចាន់ថន ឬបងឧកញ្ញ៉ា ឌួងឆាយ ។ល។
ខ្ញុំមិនសុំទេ ខ្ញុំសុំគាល់លក់ផលិតផល និងសុំគាត់ចង់បាន ដើមទុករកសុីជារបរផ្ទាល់ខ្លួន មិនលើកដៃសុំគេ ចង់ធ្វើការលក់យកលុយ ដើមយកសងគាត់វិញ។តែហេតុអីជេខ្ញុំខមិន ដៀលខ្ញុំសាហាវៗបែបនេះ។
ខ្ញុំទទួលយកមិនខឹងទេ តែខ្ញុំលំបាកម៉ែឈឺមិនមែនខូចចិត្តស្នេហាទេ បងៗយល់ខ្ញុំផងហើយជំងឺគាត់សាហាវទើបខ្ញុំខ្លាចបាត់បង់ដូចអ្នកទាំង2ទំងបីឪរបស់ខ្ញុំ ដែលកើតមកមិនបានឃើញមុខឪនិងគេ។ សូមអត់ទោសនាងខ្ញុំផង”៕