ប្រិយមិត្តជាច្រើនចាំបានថាប៉ុន្មានថ្ងៃមុននេះភរិយាតារាកំប្លែង នាយចយ បានបង្ហាញអារម្មណ៍ចង់បានសមាជិកថ្មីបន្ថែមទៀតជាកូនភ្លោះ
តែមិនប៉ុន្មានផងពេលនេះភរិយា នាយចយ បែរជាបង្ហាញការឈឺចិត្តស្អិតទ្រូងដែលកំពុងជួបប្រទះរឿងមិនសមប្រកបក្នុងជីវិតគូ ដោយគិតថាខ្លួនកំពុងតែមានកម្មក្រាស់ទៅវិញ ។
ដោយឡែក ថ្មីៗនេះភរិយារូបស្រស់របស់ នាយចយ បានបញ្ចេញសារជាលើកដំបូងដែលនិយាយពីជីវិតគូរបស់ខ្លួនជាសាធារណៈថា
«បងៗស្រីៗណាខ្លះដែលមានប្តីសុខចិត្តយកស្រា សុខចិត្តយកមិត្តភក្តិបងប្អូន ហើយសុខចិត្តទុកប្រពន្ធ និង កូនចោលដូចប្តីខ្ញុំ ។
ខ្ញុំស្មានថាខ្លួនឯងមានសំណាងណាស់ក្នុងជាតិនេះ តែបែរជាកម្មក្រាស់ទៅវិញ ។ សូមស្មាលា មិនចង់យករឿងគ្រួសារមកបង្ហោះឱ្យគេដឹងទេ
តែវាដូចជាដដែលៗពេក ចឹងហើយអារម្មណ៍ដែលខ្មាសវាលែងមាន» ។ ទាំងនេះគ្រាន់តែជាការលើកឡើងរបស់ភរិយា នាយចយ ប៉ុណ្ណោះ
ដោយឡែកនាយមិនមានការតបតអ្វីឡើយ ។យ៉ាងណាមិញ នាយ ចយ ត្រូវបានគេចាត់ទុកជាតារាកំប្លែងដែលមានសំណាង ព្រោះបើទោះមិនមានទ្រព្យសម្បត្តិធូរធារ
និង មុខមាត់ស្រស់សង្ហា តែនាយបែរជាមានភរិយារូបស្រស់និង មានកូនគួរឱ្យស្រឡាញ់ទៀតផង ។ ពេលនេះ នាយចយ
មិនសូវមានការងារមមាញឹកនៅក្នុងអាជីពកំប្លែងប៉ុន្មានឡើយ ដោយនាយងាកទៅប្រកបរបរលក់ជ្រូកខ្វៃដែលកំពុងទទួលបានការគាំទ្រពីសំណាក់អតិថិជនជាច្រើន ៕
ប្រភព៖ POP