មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមាននារី វ័យក្មេងដល់ទៅ៣នាក់ បានមកកាន់ស្ពានជ្រោយចង្វា រួចធ្វើការលោ តទឹកស ម្លា ប់ខ្លួនជាបន្តបន្ទាប់
ប៉ុន្តែយ៉ាងណាក៏ដោយពួកគេមិនបានស្លា ប់ ដូចបំ ណ ង នោះទេ ខណៈដែលមានបងប្អូនខ្មែរឥស្លាម នៅខាងក្រោមស្ពានបានចេញមកជួយទាន់ពេលវេលា
ដែលករណីនេះបានកើតឡើងនៅល្ងាចថ្ងៃទី ៥ខែកុម្ភៈឆ្នាំ២០២១ ចំណុចលើស្ពានជ្រោយចង្វា ស្ពានមិត្តភាពកម្ពុជាជប៉ុន ក្នុងទឹកដីសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងនោះករណីទី១ ស្ត្រីមាក់ឈ្មោះស្រី អាត អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានស្វាមីឈ្មោះសេម មុខរបរជាទាហានជើងទឹកពាក់ស័ក្តិ៤
ដោយនារីជាប្រពន្ធ មិនបានប្រាប់ពីទីតាំងអង្គភាពនោះទេ ហើយមានកូនប្រុសក្នុងបន្ទុកចំនួន២នាក់ កូនទី១ អាយុ១៨ឆ្នាំ កូនទី២ អាយុ ១២ឆ្នាំ។
ករណីទី ២ បន្ទាប់ពីនារីខាងលើលោតពីលើស្ពាន រួចហើយនោះក៏មានយុវតីចំនួនពីរនាក់ មានវ័យប្រមាណជិត២០ឆ្នាំ ដែលម្នាក់ក្នុងចំណោមពួកគេអះអាងថា នាងទាំង២នាក់ជាអ្នកបោ កអ៊ុត
មានវិបត្តិរឿងម្ចាស់ខោអាវថា បានបា ត់លុយចំនួន២០ម៉ឺនរៀល ស្ដីប ន្ទោ ស ដោយខ្លួនមិនបានយកក៏ឈឺចិត្ត បាននាំគ្នាមកលើស្ពានជ្រោយចង្វា ដើម្បីស ម្លា ប់ខ្លួន
មកដល់ចំណុចដែលស្ត្រីខាងលោ ត ដែលប ន្ស ល់ទុកម៉ូតូនោះ ក៏បានដោះស្បែ កជើ ង និងកា បូ ប ទុកក្បែរម៉ូតូជនរងគ្រោះខាងលើ ដែលនៅកណ្តាលស្ពាននោះ
ដោយខ្លា ចខ្ពស់ក៏នាំគ្នាដើរចេញពីទីនោះ ដោយភ្លេ ចយកកាបូបនិងស្បែ កជើង ទៅតាមរួចសំដៅទៅគល់ស្ពានត្រើយខាងកើត រួចលោតចុះពីលើស្ពានទាំងពីរនាក់ មកលោ តស ម្លា ប់ខ្លួន នៅច្រាំងទន្លេ
តែពួកនាងទាំងពីរបានហែ លឡើងគោ កមកវិញ ដោយពុំមានអ្នកណាជួយសង្គ្រោះទេ គឺឡើងគោកវិញដោយខ្លួនឯង។
នារីទាំងបីនាក់ មានវិប ត្តិផ្លូ វចិត្តមកលោ តទឹ កមិនបានស្លា ប់ដូចបំណងនោះទេ ពោលគឺស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ច ព្រមទាំងប្រជានេសាទស្រ ង់ទាន់ពេល។ រីឯ២នាក់ទៀត គឺពួកនាងបានហែ លទឹកឡើងមកលើគោកវិញដោយខ្លួនឯង ៕