ប្រិយមិត្តភាគច្រើនប្រាកដជាបានស្គាល់រួចមកហើយនូវពិធីកររូបស្រស់សង្ហាលោក វី យ៉ារ៉ូ ដែលលោកមិនត្រឹមតែជាពិធីករតែម្យ៉ាងនោះទេ តែលោកក៏ជាតារាសម្តែងមួយរូបដែលមានភាពប៉ិនប្រសព្វផងដែរ។
អ្វីដែលលើសពីនេះ ជាមួយនឹងសំនួនវោហាររបស់លោក កាន់តែធ្វើឲ្យលោកមានភាពល្បីល្បាញ និងមានភាពលេ ចធ្លោកាន់តែខ្លាំងថែមមួយកម្រិតទៀត។
យ៉ាងណាមិញ នៅពេលថ្មីៗនេះពិធីករ លោក យ៉ារ៉ូ បានធ្វើឲ្យប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីលោកបង្ហោះវីដេអូជិត៣នាទី
ដែលរៀបរាប់ពីខែខួបកំណើតរបស់ខ្លួន និងបន្ថែមជាសំណួរសួរទៅកាន់អ្នកគាំទ្របែបនេះថា “យមរាជមកយកខែខួបមែនអត់?” ខណៈដែលលោកនិយាយថា
លោកមានការព្រួយបារម្ភជាខ្លាំងចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ ដោយហេតុថាឲ្យតែដល់ខែខួបកំំណើតរបស់លោកគឺខែកុម្ភៈនេះ គ្រួសាររបស់លោកនឹងមានអ្នកដែលត្រូវស្លា ប់ បា ត់ ប ង់ ជី វិ ត ឬមួយក៏ឈឺធ្ង ន់ស្ទើរតែនឹងស្លា ប់ក៏មាន។
លោកបន្ថែមថា លោកចង់សុំយោបល់ពីអ្នកដែលដឹងពីរឿងរ៉ាវខាងលើនេះជួយប្រាប់បន្ថែមទៅកាន់ខ្លួនផង ព្រោះពេលនេះមកដល់ខែកុម្ភៈដែលជាខែខួបកំណើតរបស់លោកទៀតហើយ ខណៈដែលលោកហាក់នៅមិនសុខនោះទេចំពោះរឿងមួយនេះ។
ទោះបីជាយ៉ាងណាក៏មានអ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិលើកទឹកចិត្តលោក និងចង់ឲ្យលោកមានបម្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ៕