យោងតាមវីដេអូមួយដែលត្រូវបានបង្ហោះដោយទំព័រហ្វេសបុកមួយដែលមានឈ្មោះថា Sorn Sopheak-ស៊ន សុភក្ត្រ បានធ្វើការបង្ហោះនូវវីដេអូមួយដែលបង្ហាញអំពីករណីរថយន្តមួយគ្រឿង
ដែលបានបើកបរមកបុកជាមួយនឹងថ្មរបាំងផ្លូវពេញទំហឹង តែម្តង បណ្តាលឱ្យរថយន្តខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង៨កន្លះយប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១។
យ៉ាងណាក៏ដោយការបង្ហោះវីដេអូនោះ ម្ចាស់ទំព័រហ្វេសបុកខាងលើមិនបានបញ្ជាក់អំពីព័ត៌មានលំអិតពាក់ព័ន្ធនឹងករណីនេះនោះទេ
ដោយគ្រាន់តែបានភ្ជាប់ជាមួយនឹងខ្លឹមសារដែលមានអត្ថន័យថា៖ «សូមប្រុងប្រយ័ត្នទាំងអស់គ្នា ពេលបើកបរម្តងៗ!»