មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីយោធិនវ័យក្មេងក្នុងកងការពារព្រំដែនគោកលេខ៥០៣ បានសម្រេចចិត្តច ង ក សំ លា ប់ ខ្លួន
ព្រោះតូ ចចិត្តគយចល័តតំបន់៥ ចាប់រថយន្ត Hilux Vigo ផលិតឆ្នាំ2013 របស់លោកដែលទិញជិះនិងបំរើអង្គភាពរាប់ឆ្នាំ ទោះបីជាលោកមេបញ្ជាការកងការពារព្រំដែន៥០៣ ស្នើសុំយ៉ាងណាក៏ដោះស្រាយមិនចេញ។
ដែលហេតុការដ៏ត ក់ស្លុ តនេះដែរត្រូវបានលោកឧត្តមសេនីយទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បង្ហោះសារនៅលើ Facebook
លាយឡំជាមួយការសោកស្តាយចំពោះការបា ត់ ប ង់ យោធិ នមានសមត្ថភាពមួយរូប ព្រោះតែរឿងគ យច ល័ តចា ប់រថយន្តដែលគ្មានពន្ធថា៖
«#តើជាកំហុសយោធិនកងការពារព្រំដែនគោកលេខ៥០៣ ឬ #ជាកំហុ សគយចលត័តំបន់៥ ៖ លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ ក្រោយគ្រោះ ថ្នា ក់ ច រា ចរ
គាត់បានដោះស្រាយរួចយករថយន្តទៅជួសជុល ដោយគ្មា នលុយគាត់បានខ្ចីលុ យគេដោះស្រាយ លុះជួសជុលរថយន្តហើយ មកអង្គភាពវិញ (មិនបានពាក់ស្លាកលេខព្រោះទើបចេញពីជាង)
ក៍ត្រូវគយចលត័តំបន់៥ចា ប់ សូមបញ្ជាក់ថារថយន្តនោះ ម៉ាកវីហ្គោ ឆ្នាំផលិត២០១៣ ជារថយន្តមានស្លាកលេខប្រើប្រាស់ច្រើនឆ្នាំហើយ លោកមេបញ្ជាការកងការពារព្រំដែន៥០៣ ស្នើសុំយ៉ាងណាក៍ដោះស្រាយមិនចេញ
ដោយសារមូលហេតុនេះ លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ បានសំ រេ ច ចិ ត្តច ង ក សំ លា ប់ ខ្លួនព្រឹកថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២១ នេះ ។
ខ្ញុំគិតថាការប្រមូលព ន្ធជារឿងចាំបាច់ណាស់ដែលគួរលើកទឹកចិត្តដល់មន្ត្រីគយ ដើម្បីធានាប្រា ក់ចំណូលជាតិ តែក្នុងករណីនេះលោកគយប្រើដៃក្តៅពេ កទេដឹង
រថយន្តនេះចាស់ពេកហើយ មិនគួរដុ តអោយខ្លោ ចរោយអោយឆៅទេ រថយន្តចា ស់មួយនេះបានបំរើអង្គភាពមិនតិចទេ ខ្ញុំពិតជាអាណិតដល់គ្រួសាររងគ្រោះណាស់ក៍ស្តាយយោធិនដែលមានសមត្ថភាពដែរ
ក៍មិនលើ កទឹកចិត្តអោយកងកំលាំងប្រើរថយន្តអ ត់ ព ន្ធដែរ លោកមេគយចលត័តំបន់៥ លោកធ្លាប់មានបញ្ហាអីខ្លះខ្លួនលោកផ្ទាល់ដឹងហើយ ។
ល្ងាចមិញប្អូនអោយបងជួយ ព្រឹកឡើងប្អូ ន សំ លា ប់ ខ្លួន ក្នុងនាមជាមេពិបាកទទួលយកអារម្មណ៍មួយនេះណាស់ តែលទ្ធភាពបងមានកំរិត ណាមួយនេះជាច្បា ប់ដែលគ្រប់គ្នាត្រូវគោរព គួរជិៈរថយន្តស្របច្បាប់ កុំអោយមានបញ្ហាដូចនេះទៀត។ អរគុណ»
ក្រោយពីការបង្ហោះរបស់លោកឧត្តមសេនីយទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ ក្នុងនោះក៏មានយោធិនម្នាក់ទៀតក៏បានធ្វើការបង្ហោះនូវខ្លឹមសារពាក់ព័ន្ធនឹងបញ្ហានេះផងដែរ ដោយបានលើកឡើងថា៖
«ខ្ញុំមិនដែលនិយាយរឿងដែលពាក់ពន្ធ័និងកងកំលាំងយោធាទេ តែពេលនេះមេីលហេីយឈឺចាប់ណាស់ ខ្ញុំក៏ជាយោធិនមួយរូបដែរ ខ្ញុំសូមអោយគ្រប់ស្ថាប័នទាំងអស់មេត្តាយយោគយល់ និងអោយតំលៃដល់ពួកយេីងខ្ញុំផង
តេីគាត់ឈឺចា ប់ប៉ុណ្ណាទេីបសំរេចចិត្តបែបនេះ ចុះបេីចំលេីរូបលោក ឬគ្រួសារលោកតេីលោកមានអារម្មណ៍យ៉ាងណា ខ្ញុំដឹងថាជាការកំណត់ក្នុងច្បាប់ ប៉ុន្តែអស់លោកមេីលផង តេីគាត់ជាយោធិនរបៀបណា
សកម្មក្នុងអង្គភាពដែរឬទេ តេីរថយន្តនោះបំរេីដល់អង្គភាពដែរឬទេ ខ្ញុំបាទក៏ធ្លាប់មានឡានដែលពាក់ស្លាកលេខ ខ ភ ម ដែរ បេីមិនដឹងអស់លោកមកតាមមេីលតាមបន្ទាត់ព្រំដែនមក
ឡានយកលុយខ្លួនឯងទៅទិញ ដាក់ឈ្មោះនៅក្នុងអង្គភាព ជាធម្មតាបំរេីក្នុងអង្គភាពខ្លះ និងក្នុងគ្រួសារខ្លះចឹងហេីយ បេីយេីងខ្ញុំទាំងអស់គ្នាមានលុយគ្រប់គ្រាន់
យេីងខ្ញុំក៏មិនប្រេីប្រាស់រថយន្តដូចខាងលេីនោះដែរ បេីមានពាក្យសំដីណាមួយខុសឆ្គងសូមមេត្តាខន្តីអភ័យទោសដល់រូបខ្ញុំបាទផង គ្រាន់តែជាមតិចូលរួមសោកស្តាយដល់ជនរងគ្រោះ និងគ្រួសាររបស់គាត់»។