មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីបុរសម្នាក់ និងស្ត្រីម្នាក់បានជិះម៉ូតូឌុ បគ្នាតាមរកជនសង្ស័ យក្រោយពីជនសង្ស័ យបានធ្វើសក ម្មភា ពឆ ក់កាបូបយកអស់ទាំងទូរស័ព្ទនិងកាតATM។
ដែលហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីម៉ោងជិត១០យប់ថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០២១ លើដងផ្លូវជាតិលេខ៥ ខាងកើតរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រហែល៦០ម៉ែត្រ ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះក្នុងហេតុការណ៍គេស្គាល់តែស្ត្រីម្នាក់ឈ្មោះស៊ឹម រដ្ឋាអាយុ២៤ឆ្នាំជាអាជីវករលក់ដូរ មានទីលំនៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ចំណែកបុរសជាអ្នកឌុ បមិនស្គាល់ឈ្មោះនោះទេ ។
ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់បានជិៈម៉ូតូមួយគ្រឿងតាមរកជនសង្ស័ យ ខាងលើ ដោយស្ត្រីរងគ្រោះបានប្រាប់ថា មុនពេលកើតហេតុ នាងនិងសាច់ញា តិកំពុងជិះម៉ូតូមួយគ្រឿងឌុ បគ្នាធ្វើដំណើរមកពីទិសខាងកើត
លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័ យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្គូពី ពណ៍ខ្មៅ មិនមានស្លាកលេខធ្វើដំណើរស្របទិសគ្នាមកពីក្រោយធ្វើសក ម្ម ភា ព ឆ ក់កាបូបរបស់នាង បណ្តាលឲ្យដួ លម៉ូតូ។
ស្ត្រីរងគ្រោះប្រាប់ថា ក្នុងកាបូបដែលចោរឆ ក់យកទៅនោះមានទូរស័ព្ទមួយគ្រឿង, កាតអេធីអឹមដែលមានទឹកប្រាក់មួយចំនួនផងដែរ ។ សកម្មភាឆក់កាបូបខាងលើពិតជាមិនធម្មតានោះទេ
ដោយក្រុមជនសង្ស័ យ ឆ ក់រហូតដា ច់ខ្សែកាបូប ហើយបើ កម៉ូតូគេ ចទៅទិសខាងត្បូងស្របតាមផ្លូវជាប់ស្ថានីយរថភ្លើងបា ត់តែម្តង។
ក្រោយទទួលបានព័ត៍មានខាងលើនេះភ្លាម លោកវរសេនីយ៍ឯកសៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាកម្លាំងចុះទៅកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកជនសង្ស័ យ ហើយពេលនេះកម្លាំងរបស់លោកកំពុងចុះស្រា វជ្រា វបន្ថែមទៀត ៕