សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីព្រួ តគ្នាបង្កហិ ង្សាទៅលេីស្ត្រីម្នាក់
កាលពីយប់ថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ២៣:១០នាទី នៅមុខផ្ទះលេខ២០១ ផ្លួវ១៨២ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សូមធ្វើការបំភ្លឺទាក់ទងទៅនឹងការចុះផ្សាយរបស់គណនី Facebook មួយឈ្មោះថា Bee Yinna ដែលបានផុសដោយមានខ្លឹមសារថា
«ជិះតាមផ្លូវវាជិះខុសស្តុ បហើយ ខ្ញុំស៊ីប្លេរខឹងខ្ញុំ ខលទូរស័ព្ទហៅប្រុសៗ ព្រួ តគ្នាវា យខ្ញុំសុំចែករំលែក VIDEO នេះផង ករណីហិ ង្សានេះកេីតឡេីងកាលពីថ្ងៃយប់ថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២១ »។
បន្ទាប់ពីបានទទួលបានព័ត៌មានអំពីការផុសរបស់ម្ចាស់គណនី Facebook ឈ្មោះ Bee Yinna ទាក់ទងទៅនឹងករណីហិ ង្សានេះភ្លាម សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះស្រាវជ្រាវករណីនេះដល់កន្លែងកេីតហេតុ
និងបានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ វ៉េន វិច្ឆិកា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ (ជាម្ចាស់គណនី Facebook ឈ្មោះ Bee Yinna) ដែលជាជនរងគ្រោះ រួចកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី១
បានធ្វេីការសហការជាមួយកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវលើករណីនេះដេីម្បីស្វែងរកជនប ង្ក រហូតដល់ថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២១នេះ
សមត្ថកិច្ចបានស្រា វជ្រា វស្គាល់អត្តសញ្ញាណជនបង្ក និងបានធ្វើការកោះអញ្ជើញភាគីជនរងគ្រោះឈ្មោះ វ៉េន វិច្ឆិកា និងភាគីបង្កហិ ង្សាឈ្មោះ ជាតិ ចំរ៉ុង ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រួមនិងឈ្មោះ មាស សីហា ហៅទី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ភេទប្រុស ជាមិត្តភ័ក្រ្ក ។
ជនបង្កឈ្មោះ មាស សីហា ហៅទី បានចូលខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក តាមការកោះហៅរបស់សមត្ថកិច្ច ដើម្បីធ្វើការបំភ្លឺ ប៉ុន្តែជនបង្កជាស្ត្រីឈ្មោះ ជាតិ ចំរ៉ុង មិនបានចូលខ្លួនមកដោយផ្ទា ល់នោះទេ
ដោយបានឲ្យមេធាវីជាតំណាង ដោយគាត់ផ្ទាល់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ បន្ទាប់ពីមានការជួបចរចារគ្នាអស់ពេលជាច្រេីនម៉ោងនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ទាំងភាគីជនរងគ្រោះ និងភាគីបង្កអំពេីហិ ង្សា
មិនបានឈានដល់ចុះណុចព្រមព្រៀង ឬឯកភាព សម្របសម្រួលគ្នាឡេីយ ដូច្នេះសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានរៀបចំសំណុំឯកសារដេីម្បីបញ្ជូនទៅតុលាការដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បា ប់នៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២១នេះ ។
ក្រោយពីមានការសម្រេចក្នុងការបញ្ជូនសំណុំរឿងបន្តទៅតុលាការ បុរសដែលជាសង្សាររបស់នារីរងគ្រោះក៏បានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គមដែរថា៖
«ចិត្ត ខ្ញុំឈឺចា ប់ពេលដែលឃេីញស្នា ម រ បួ សយ៉ាងច្រេីននៅលេីខ្លួនរបស់គាត់ខ្ញុំសោ កស្តាយដែលខ្ញុំជួយគាត់មិនបានព្រោះពួកប ង្ករចា ប់ខ្ញុំជា ប់ ហេីយធ្វេីសក ម្មភា ពវដា ក់លេីរូបគាត់ ព្រៃ ផ្សៃណា ស់ ។
ហេីយខ្ញុំក៏អរគុណគាត់ខ្លាំងណាស់ដែលបានគិតដល់ខ្ញុំនិងបារ ម្មណ៍ពីខ្ញុំខ្លា ចខ្ញុំមានរឿ ង គាត់ប្រាប់ខ្ញុំ កុំអោយខ្ញុំលូ កដៃជាមួយមនុស្សស្រី ទុកអោយអូ នដោះស្រា យ ព្រោះរឿងខ្ញុំជាប្រុស
VDO ទី1គឺខ្ញុំគិតថាច ប់ហេីយ គាត់ក៏បានដោះស្រា យច ប់ដែរ តែអ្វីដែលហួ សចិត្តពួកគេគឺបានហៅគ្នាមកបន្ថែមចង់មានរឿ ងអោយអស់ចិត្ត ពួកខ្ញុំទាំងពីរព្យាយា មជិះចេញប ញ្ជ ប់បញ្ហាហេីយ
ព្រោះមិនដែលចង់មានជ ម្លោះខ្លាំង ជាមួយអ្នកណាឡេីយមិនសុំអ្វីនោះទេ ជាចុងក្រោយខ្ញុំនិងក្រុមគ្រួសារខ្ញុំសំណមពរអោយស មត្ថកិ ច្ច ធ្វេីតាមផ្លូវច្បា ប់
ដេីម្បីលុបបំ បា ត់ វ ប្ប ធ ម៍ មានបញ្ហាអ្វីធ្វេីជាឈឺជាឆ្តួ ត កេ ចវេសបញ្ហា កុំអោយមានមនុស្សប្រភេទនេះរស់នៅក្នុងសង្គមរបស់យេីងទៀត»។ ចំនែកនារីរងគ្រោះក៌បានបង្ហោះសារថា៖
«អាចទេ យេីងរួមគ្នាលុ បបំ បា ត់ អាវប្បធម៍ ធ្វេីខុ សហេីយ អាងឆ្គួ ត ឬស ន្ល ប់ ឈឺធ្ង ន់ អីនោះវាកំប្លែងពេកដែលយកមកប្រេីដោះស្រា យក្នុងប្រ ព័ ន្ធច្បាប់»