បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ត្រូវបានជនមិនស្គាល់អត្តសញ្ញាណដឹ កមកទ ម្លា ក់ចោ លក្នុងវត្តគីរីបុប្ផារំពើន
បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកព្រលឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតក្នុងឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។
មុនពេលផ្អើលឆោឡោ គឺមានព្រះសង្ឃក្នុងវត្តបាននិម ន្តចេញមកស្រោ ចទឹកផ្កា ក៏ស្រាប់តែប្រទះឃើញជនរងគ្រោះតែម្ដង។
ក្នុងពេលនោះផងដែរ នគរបាលខេត្តកំពត និងនគរបាលស្រុកបន្ទាយមាស រួមទាំងកម្លាំងកងរា ជ អា វុ ធ ហ ត្ថស្រុក បានចុះមកពិនិត្យមើលជនរងគ្រោះដែលត្រូវជនមិនស្គា ល់មុខដឹ កមកទ ម្លា ក់ចោ លនៅសាលាកុដិថ្មមួយ ក្នុងវត្តគីរីបុប្ភារំពើននេះផងដែរ។
ទោះបីជាបែបណា ជនរងគ្រោះខាងលើត្រូវបានគេស្គា ល់ថា មានឈ្មោះផែ សំណាង អាយុ៣២ឆ្នាំ មានប្រពន្ធឈ្មោះ នាក់ រ៉ន អាយុ៣១ឆ្នាំ និងមានកូនប្រុសស្រីចំនួន២នាក់នៅភូមិចង្កៀង ឃុំទទុង ស្រុកដងទង ខេត្តកំពត ។
ប៉ុន្តែជនរងគ្រោះខាងលើធ្លាប់បានមកធ្វើការឱ្យក្រុមហ៊ុនរោងចក្រស៊ីម៉ង់មួយកន្លែង ចំណែកឯប្រពន្ធជនរងគ្រោះវិញក៏បានធ្វើការនៅក្រុមហ៊ុនរោងចក្រស៊ីម៉ង់ត៍ក្នុងខេត្តកំពតផងដែរ គ្រាន់តែក្រុមហ៊ុនផ្សេងពីគ្នា។
បើយោងតាមការអះអាងពីឪពុកជនរងគ្រោះបាននិយាយថា ទាំង២នាក់ប្ដីប្រពន្ធនេះ បានកើតជ ម្លោះគ្នាជាច្រើនដងមកហើយ ពួកគេទាំង២នាក់មិនបានរស់នៅជុំគ្នាទេ គឺជួលផ្ទះស្នាក់នៅភូមិព្រៃតាព្រឹត ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស
លុះពេលដឹងថា ប្ដីបាន បា ត់ ប ង់ ជី វិ ត ទើបនាងជាប្រពន្ធមកដល់កន្លែងស ពប្ដីដែរ ប៉ុន្តែប្រពន្ធមិនបានសំ រ ក់ទឹ កភ្នែ កស្ដា យស្រណោះប្ដីនោះឡើយ។
បើតាមស្ត្រីម្នាក់ដែលអះអាងថាត្រូវជាបងថ្លៃជនរងគ្រោះបានប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលដល់ថ្ងៃទី១៤ ខែកុម្ភៈ មានមនុស្សម្នាក់បានទូរស័ព្ទប្រាប់ថា
សំណាង បា ត់ ប ង់ ជី វិ ត ហើយ មកយកស ពផង គេទុកនៅក្នុងវត្ត ចាប់តាំងពីបានឮដំណឹងនោះមក ម្នាក់ៗគ្មានអ្នកណាបានដេកនោះទេ
លុះដល់ព្រឹកឡើងទើបនាំគ្នាមកវត្តរំពើន ក៏ឃើញ ស ព ដូចគេប្រាប់មែន ហើយទូរស័ព្ទដែលគេប្រាប់ដំណឹងនោះ ត្រូវបានបិ តរហូតតែម្តង ។
លោកវរសេនីយ៍ទោ ឈឹម ឈាង ប្រធានការិយាល័យកម្រិតធ្ង ន់ខេត្តកំពត បានចុះមកដល់កន្លែងដើម្បីពិនិត្យជនរងគ្រោះ ប៉ុន្តែលោកមិនទាន់សន្និដ្ឋានករណីខាងលើនេះបែបណានោះទេ។
ចំណែកលោកវរសេនីយ៍ សុខ សាកាន ប្រធានការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រខេត្តកំពត បាននិយាយប្រាប់ឱ្យដឹងថា តាមការធ្វើកោ ស ល្យវិ ច្ច័ យទៅលើជនរងគ្រោះនោះ គឺពិនិត្យឃើញថា ជនរងគ្រោះមានស្នា មព កក្បាល៣កន្លែងផ្សេងៗគ្នា ហើយមានខ្សែអ ង្រឹ ងច ង ជា ប់នៅនឹង កផងដែរ។
លោកវរសេនីយ៍ទោ សុខ សាកាន ប្រាប់បន្តថា ការយកខ្សែអ ង្រឹ ងមកចងភ្ជា ប់នឹងកនេះ គ្រាន់តែជាឈុតឆាតមួយទេ ព្រោះមនុស្សជាទូទៅត្រូវបានគេនិយាយថា ជារឿង ឃា ត ក ម្ម.។
ទោះជាមានករណីបែបនេះក្ដី នគរបាលបានហៅស្ត្រីជាប្រពន្ធជនរងគ្រោះទៅសួរនាំលំអិតបន្តទៀត និងមនុស្សផ្សេងទៀតដែលជាប់ពា ក់ព័ ន្ធ ។
បច្ចុប្បន្ននេះ នគរបាលកំពុងតែស្រា វជ្រា វបន្តហើយ ចំណែកជនរងគ្រោះត្រូវក្រុមសាច់ញាតិមានគំរោងដឹ កយកទៅធ្វើបុ ណ្យតាមប្រ ពៃ ណី នៅឯស្រុកកំណើតក្នុងភូមិត្រពាំងត្រែង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ៕