សម្តេច ហ៊ុន សែន នឹងថ្លែងស្តីពីព្រឹត្តិការណ៍ដែលមានការបិទការចេញចូលកោះពេជ្រព្រឹកនេះ។ ការថ្លែងនេះអាចទាក់ទងនឹងករណីផ្ទុះកូវីដសារជាថ្មីម្តងទៀត។
នេះគឺជាការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បន្ទាប់ពីអ្នកសារព័ត៌មាន បានសួរថា “មីង មានការលើកឡើងថា បិទកោះពេជ្រគឺដោយសារមានករណីកូវីដឆ្លងថ្មី?
គួរបញ្ជាក់ផងដែរថា នៅម៉ោង ៩.០០នាទីព្រឹកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស
តាមរយៈការផ្សាយផ្ទាល់របស់ ទូរទស្សន៍ជាតិកម្ពុជា គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទូរទស្សន៍បាយ័ន និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនផ្សេងទៀត។
ជាមួយគ្នានេះដែរយោងតាមគណនីហ្វេសប៊ុកផេករបស់ឯកឧត្តមខៀវ កាញ៉ារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានបង្ហោះនៅមុននេះបន្តិច មានខ្លឹមសារថា «ថ្ងៃនេះ មានរឿងកូវីដ១៩ ធ្ងន់នៅកម្ពុជាហើយ ។ សូមរង់ចាំ ដំណឹងពីសុខាភិបាល »៕