កាលពីប៉ុន្មានម៉ោងមុននេះ ហ្វេសប៊ុកផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះថា « សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន
និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅការឡាយព័ត៌មានមិនពិតរបស់លោកផែង វណ្ណ: កាលពីយប់ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ ដែលបានផ្សាយថា
ក្មេងប្រុសឈ្មោះតាន់ សម្បត្តិឧត្តម សិស្សសាលាឯកជន ដែលបានជិះរថយន្តពាក់ផ្លាកលេខនប បំពាក់ស៊ីរ៉ែនទៅសាលារៀន មានឪពុកជាស្នងការរងនគរបាលរាជធានីភ្នំពេញ ការផ្សាយនះ
គឺខុសពីការពិតទាំងស្រុង ជាក់ស្តែងឪពុកក្មេងប្រុសនេះមិនមែនជាប៉ូលិសនោះ គាត់ គឺជាគ្រូពេទ្យ ។ រថយន្តនោះជាកម្មសិទ្ធិរបស់បងប្រុសគាត់ជានគរបាលនៅសាលានគរបាលជាតិ ។
ក្នុងនាមអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ សូមធ្វើការបដិសេធទាំងស្រុងចំពោះការឡាយព័ត៌មានមិនពិតនេះ ដោយគ្មានប្រភព និងមូលដ្ឋានច្បាស់លាស់មុននឹងធ្វើការឡាយ
ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់អង្គភាព ក៏ដូចជាថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផងដែរ ។ ជាចុងបញ្ចប់
ដើម្បីកុំឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការនភ័ន្តច្រឡំ សូមលោកផែង វណ្ណ: ធ្វើការកែតម្រូវចំពោះការចុះផ្សាយខុសពីការពិតនេះផង»។
បន្ទាប់ពីផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហោះសំណេរបែបនេះ លោកផែង វណ្ណៈ បានចូលខមមិនតបភ្លាមៗថា « តាមការបំភ្លឺរបស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហេង ចាន់ធារី
ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ ក្រសួងមហាផ្ទៃ ដែលជានាយកដ្ឋានជំនាញគ្រប់គ្រងយានយន្ត ស្លាកនគរបាល បានបញ្ជាក់ថា ស្លាកលេខ នគរបាល ដែលចាប់នៅលើរថយន្ត កាមរី នោះ គឺជា
កម្មសិទ្ធិប្រើប្រាស់នៅអង្គភាព ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានស្នងការរងម្នាក់ ជាអ្នកស្នើសុំ ។ ដូច្នេះ រថយន្ដនេះ មិនមែនកម្មសិទ្ធិរបស់ សាលានគរបាលទេ»៕