នៅថៃ្ងទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចុះស្រាវជ្រាវនិងអញ្ជេីញបុគ្គលឈ្មោះ ហួន ហុន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរអ្នករត់តុនៅហាងBBQ សាច់អាំងមួយកន្លែង
ក្នុងក្រុងច្បារមន យកមកធ្វើការសាកសួរស្វែងរកប្រភពពិត បុគ្គលខាងលេីបានទទួលស្គាល់សារភាពថាខ្លួនគឺជាម្ចាស់គណនី តិកតុក ឈ្មោះពូហុន
ពិតជាបានធ្វេីបទចម្រៀងដែលមានអត្ថន័យមិនសមរម្យនិងបានបង្បង្ហោះទៅក្នុងបណ្តាញសង្គមតិកតុក ចែកចាយជាសាធារណៈប្រាកដមែន។
ដោយសារតែកំហុសអចេតនាខ្វះការគិតគូរពិចារណាគ្រប់ជ្រុងជ្រោយការភ្លេីតភ្លេីនភ្លេចភ្លាំងមិនបានគិតពីតម្លៃនៃស្រ្ដីខ្មែរ ព្រោះតែចង់ល្បីនៅក្នុងបណ្ដាញសង្គមធ្វើឱ្យបុគ្គល ហួន ហុន
បង្កេីតនូវអំពើដែលសង្គម មហាជនមិនអាចទទួលយកបាន ដោយដឹងអំពីកំហុសបុគ្គល ហួន ហុន បានសុំការអធ្យាស្រ័យលេីកលែងទោសនិងសុំទោសពីសំណាក់បងប្អូនប្រជាពលរដ្ឋ
នៅទូទាំងប្រទេស អ្នកនិយមបណ្ដាញសង្គមមេត្តាអត់ឱនយោគយល់កុំប្រកាន់ទោសចំពោះទង្វេីអសីលធម៌នេះផង ជាថ្មីម្ដងទៀត
សូមអាជ្ញាធរមានសមត្ថកិច្ចមេត្ដាផ្ដល់ឱកាសដេីម្បីបានធ្វេីការកែខ្លួនជាថ្មី ហេីយសូមប្ដេជ្ញាថា ចាប់ពីថៃ្ងនេះទៅ ឈប់លេងបណ្ដាញសង្គមទៀតហេីយ ..! នេះ បើតាមទំពត៌ហ្វេសប៊ុកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺកាលពីពេលថ្មីៗនេះ