នៅមុននេះបន្តិច មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីលោក វេជ្ជបណ្ឌិត ងី ម៉េងហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា
ពេលនេះក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានកំពុងចុះយកសំណាកអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយកម្មករ១នាក់ដែលធ្វើការនៅរោងចក្រកាត់ដេរព្រៃកជ្រៃ
ដែលមានតេស្តវិជ្ជមានកុវីដ១៩ ហើយលោកបានបន្តថាចំពោះការបិទរោងចក្រនេះឬយ៉ាងណានោះលោកនៅមិនទាន់ដឹងនៅឡើយទេ។គេហទំព័រកម្ពុជាថ្មី នឹងរាយការណ៍ជាបន្តបន្ទាប់ ។
គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន២៤នាក់ និងមានករណីជាសះស្បើយថ្មី០១នាក់ផងដែរ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង២៤នាក់នោះ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ដោយមានជនជាតិខ្មែរ ០៤នាក់ ជនជាតិវៀតណាម ០៤នាក់ និងជនជាតិចិន ១៦នាក់។
ប្រភព កម្ពុជាថ្មី