មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីមនុស្សរស់នៅជាមួយគ្នាយូរដឹងចិត្ត បែរជាស្ត្រីម្នាក់ហ៊ានលួ ចលុយចំនួន១២០០០ដុល្លារ របស់លោកស្រីទ្រី ដាណា
ពេលនេះត្រូវបានចា ប់ ប្រ គ ល់ ឲ្យកង រា ជ អា វុ ធ ហ ត្ថ ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រភពពីកង រា ជ អា វុ ធ ហ ត្ថ ខណ្ឌព្រែកព្នៅបានឲ្យដឹងថា កម្លាំងជំនាញអា វុ ធ ហ ត្ថ ខណ្ឌព្រែកព្នៅបានទទួលជនស ង្ស័ យម្នាក់ពីបទ លួ ច (លុយ)ពីឈ្មោះ ទ្រី សាលីន ភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ
មុខរបរអាជីវកររស់នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តំណាងជនរងគ្រោះលោកស្រីទ្រី ដាណា។
ចំណែកជន ស ង្ស័ យឈ្មោះ សំរិត ផល ភេទស្រីអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ(មើលថែកូនរបស់ជនរងគ្រោះ) ស្នាក់នៅក្នុងហាងលក់គ្រឿងអលង្កាទ្រី ដាណា
ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីបានទទួលជនស ង្ស័ យ ហើយយកមកធ្វើការសាកសួរ នៅមុខសមត្ថកិច្ចជនស ង្ស័ យបានឆ្លើយសារភាពថា
ខ្លួនពិតជាបានលួ ចយកលុយ ចំនួន 12000$(មួយម៉ឺនពីពាន់ដូល្លារបស់លោកស្រីទ្រីដាណាពិតប្រាកដមែន។
បច្ចុប្បន្នជនស ង្ស័ យ បញ្ជូនទៅការិយាល័យប្រ ឆាំ ងបទល្មើ ស ព្រ ហ្ម ទ ណ្ឌ អា វុ ធ ហ ត្ថ រាជធានីភ្នំពេញដើម្បីចា ត់ការបន្ត។
យ៉ាងណាក៏ដោយ មុននេះបន្តិចអ្នកនាងទ្រី ដាណា ក៏បានបង្ហោះនូវវីដេអូបន្ថែមទៀត ដោយភ្ជាប់ជាមួយនឹងខ្លឹមសារថា៖
«ខ្ញុំគិតថាខ្មាសគេមិនចង់និយាយរឿងនេះទេ តែឃើញកម្លាំងកង រា ជ អា វុ ធ ហ ត្ថ បញ្ចេញរូបភាពគាត់ទៅហើយ ទើបចង់បញ្ជាក់ឱ្យបានដឹងរឿងច្បាស់។
ចំពោះទឹកលុយចំនួន ១២០០០ដុល្លារនោះ គឺចំនួនទឹកលុយដែលខ្ញុំចា ប់បានបុគ្គលនេះលើកចុងក្រោយប៉ុណ្ណោះ។ សម្រាប់បុគ្គលរូបនេះ គាត់បានមករស់នៅក្នុងផ្ទះខ្ញុំតាំងពីខែ១១ ឆ្នាំ២០២០
សរុបរយៈពេលជាង ៤ខែមកហើយ គឺខ្ញុំបា ត់លុយរហូត ឥឡូវនេះខ្ញុំកំពុងឱ្យខាងមេធាវីរបស់ខ្ញុំធ្វើការនេះបន្តទៀត។ សូមបងប្អូនកុំទាន់គិតថាគាត់ លួ ច ខ្ញុំប៉ុណ្ណេះ
ទឹកលុយដែលខ្ញុំបា ត់អស់ច្រើនណាស់។ សួរគាត់ម្ដងចេញបន្តិច សួរម្ដងចេញបន្តិច ចំនួនទឹកលុយកាន់តែច្រើន ដូចក្នុងវីដេអូនេះ ចំណែកចំនួនទឹកលុយដែលគាត់មិនសារភាពមិនដឹងថាប៉ុន្មានទៀត។
ខាងក ម្លាំ ងជំ នា ញកំពុងសួរចម្លើយ និងស្រាវជ្រាវបន្ត ដូចនេះ នាងខ្ញុំមិនចង់រៀបរាប់ច្រើនទេ ទុកឱ្យច្បាប់ជាអ្នកដោះស្រាយទៅចុះ។ ខំអាណិតមនុស្សក្បែរខ្លួន ផ្ដល់នូវអ្វីៗជាច្រើន តែបែរលោ ភល ន់ ចង់មានបានឆាប់។ ស្ដា យទឹកចិត្ត!