នៅថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង១០:០០នាទី សមត្ថកិច្ចនគរបាលស្រុកបានទទួលពាក្យប ណ្តឹ ងពីឈ្មោះ ស.ន ភេទស្រី អាយុ៣៣
រស់នៅភូមិព្រំតោស ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ប្ដឹងពីឈ្មោះ ម៉ែន ចន្ថា ហៅត្រួក ភេទប្រុស អាយុ៥៨ឆ្នាំ(ត្រូវជាឪពុកក្មេ ក) រស់នៅភូមិ ឃុំ ជាមួយគ្នា ។
វេលាម៉ោង០៧:៤០នាទីព្រឹក ថៃ្ងខែឆ្នាំដដែលនៅចំណុចផ្ទះរបស់ជនស ង្ស័ យឈ្មោះ ម៉ែន ចន្ថា បានធ្វើសក ម្មភា ព ចា ប់ រំ លោ ភ ជនរងគ្រោះឈ្មោះ Y R N អាយុ១២ឆ្នាំ
មិនបានស ម្រេ ចដោយម្តាយជនរងគ្រោះបានមកទា ន់ រួចបានមកដាក់ពាក្យប ណ្ដឹ ងឱ្យសមត្ថកិច្ចជួយអន្ដរាគមន៍ភ្លាមៗ ។
លោកវរសេនីយ៍ឯក សាយ ប៊ុនថន អធិការ នគរបាលស្រុក បានឱ្យដឹងថា ក្រោយទទួលបានប ណ្ដឹ ងពីជនរងគ្រោះ លោកបានបញ្ជាផ្នែកព្រហ្មទណ្ឌ
កោះហៅនាំជនស ង្ស័ យខាងលេីមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីសាកសួរ ជនស ង្ស័ យបានឆ្លើយសារភាពនៅចំពោះមុខថាខ្លួនពិតជាបានប្រ ព្រឹ ត្ត ដូចការចោ ទប្រ កា ន់ពិតមែន។
បច្ចុប្បន្នជនស ង្ស័ យ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកសាងសំណុំរឿង បញ្ជូនមកកាន់ការិយាល័យជំនាញខេត្ដ ចាត់ការតាមនីតិវិធី ៕