រឿ​ងអប់​រំ​​៖ ​កុំ​​អំ​នួ​​ តលើ​​ខ្លួ​​នឯ ងជ្រុ​​លពេក

ចែករំលែក

 

 

 

នានិទាឃរដូវដ៏ស្រស់ស្អាតមួយ, ផ្កាកូលាបរីកស្គុះស្គា យនៅក្នុងព្រៃ។​​ នៅទីនោះមួ យមានដើមឈើធំៗ និង រុក្ខជាតិជាច្រើនប្រភេទដុះលូតលាស់។ ផ្កាកូលាបក្រឡែកមើលជុំវិញខ្លួន, ដើមស្រសដែលនៅក្បែរនោះបានឃើញហើយក៏និយាយឡើងថា, «ផ្កាអ្វីក៏ស្រស់ស្អាតម្លេះ? ខ្ញុំចង់ក្លាយទៅជាផ្កានោះខ្លាំងណាស់»។ ដើមឈើដទៃទៀតនិយាយឡើងថា, «ឳដើមស្រសអើយ! កុំពិបាកចិត្តអីណា, យើងគ្រប់គ្នាមិនអាចមានអ្វីៗគ្រប់យ៉ាងដូចដែលយើងចង់បាននោះទេ»។ កូលាបសំគាល់ឃើញថាខ្លួនហាក់ដូចជាផ្កាដែលស្រស់ស្អាតជាងគេនៅក្នុងព្រៃនេះ ហើយវាក៏ពោលតែម្នាក់ឯងថា, «យើងពិតជាផ្កាដែលស្អាតជាងគេបំផុតក្នុងព្រៃនេះ គ្មាននរណាម្នាក់អាចប្រៀបនឹងយើងបានទេ»។

 

 

ផ្កាឈូករ័ត្នបានលឺហើយក៏និយាយឡើងថា, «ហេតុអ្វីបានជាអ្នកនិយាយបែបនេះ? នៅក្នុងព្រៃនេះមានរុក្ខជាតិស្រស់ស្អាតជាច្រើន។ អ្នកគ្រាន់តែជាចំណែកមួយនៅក្នុងចំណោមពួកគេ»។ កូលាបក្រហមតបវិញថា, «ខ្ញុំឃើញគ្រប់គ្នាសំលឹងមកខ្ញុំ ហើយនិយាយសរសើរខ្ញុំ»។ បន្ទាប់មកកូលាបក៏ក្រឡែកទៅមើលដើមដំបងយក្ស ហើយនិយាយថា, «មើលទៅរុក្ខជាតិដ៏អាក្រក់នោះចុះ ពោរពេញទៅដោយបន្លា»។ ដើមស្រសបានលឺហើយក៏និយាយតវិញថា, «នែ៎កូលាប, តើអ្នកកំពុងនិយាយអ្វីហ្នឹង? តើអ្នកណាអាចនិយាយថាអ្វីទៅជាភាពស្រស់ស្អាតនោះ, អ្នកក៏មានបន្លាដូចគ្នាដែរ»។

 

 

 

កូលាបដែលជាផ្កាដែលកំពុងតែមានអំនួតនោះ សំលឹងទៅដើមស្រសទាំងខឹងសម្បារ ហើយវានិយាយឡើងថា, «ខ្ញុំគិតថាអ្នកមានរសជាតិឆ្ងាញ់! អ្នកមិនដឹងទេថាអ្វីជាភាពស្រស់ស្អាត។ អ្នកមិនអាចយកបន្លារបស់ខ្ញុំទៅប្រៀបជាមួយនឹងបន្លារបស់ដំបងយក្សបាននោះទេ»។ ដើមឈើទាំងអស់នាំគ្នាលាន់មាត់ថា, ផ្កាស្អីក៏មានអំនួតម្លេះ! ផ្កាកូលាបព្យាយាមរំកិលឬសរបស់ខ្លួនអោយឆ្ងាយពីដើមដំបងយក្ស, ប៉ុន្តែវាមិនអាចរំកិលបានទេ។

 

 

 

ជាច្រើនថ្ងៃកន្លងផុតទៅ, កូលាបក្រហមមើលទៅដើមដំបងយក្ស ហើយនិយាយថាមើលងាយថា, «ដើមស្អីគ្មានប្រយោជន៍អ្វីសោះ។ ខ្ញុំពិតអភ័ព្វខ្លាំងណាស់ ដែលដុះនៅជិតឯង»។ដើមដំបងយក្សមិនខ្វល់ពិបាកចិត្ត ហើយក៏មិននិយាយអ្វីទាំងអស់ទៅកាន់ផ្កាកូលាបដែរ។ វាត្រឹមតែគិតនៅក្នុងចិត្តតែម្នាក់ឯងថា, «អ្វីដែលកើតមកលើលោកសុទ្ធតែមិនអត់ប្រយោជន៍»។ និទាឃរដូវបានកន្លងផុតទៅ, សីតុណ្ហភាពចាប់ផ្តើមក្តៅ។ ការរស់នៅចាប់ផ្តើមមានការលំបាក ដោយសារតែរុក្ខជាតិ និងសត្វត្រូវការទឹក ប៉ុន្តែគ្មានភ្លៀងធ្លាក់ទេ។ កូលាបចាប់ផ្តើមស្រពោន។ ថ្ងៃមួយកូលាបបានឃើញសត្វចាបមួយហើរមកក្បែរដើមដំបងយក្ស ហើយវាយកចំពុះវាចឹកដើមដំបងយក្ស បន្ទាប់មកក៏ហើរចេញទៅ យ៉ាងស្រស់ស្រាយ។

 

 

 

កូលាបមានការងឿយឆ្ងល់ខ្លាំងណាស់ ហើយវាក៏បានងាកទៅសួរដើមស្រសថាតើសត្វចាបទាំងនោះធ្វើអ្វី? ដើមស្រសបានពន្យល់ទៅកូលាបថា, «សត្វបក្សាបក្សីទាំងនោះយកទឹកពីដើមដំបងយក្ស»។
កូលាបលឺហើយក៏សួរដេញបន្ត, «តើវាអត់ឈឺទេរឺនៅពេលដែលសត្វទាំងនោះចឹក?» ដើមស្រសតបវិញថា, «ពិតជាឈឺហើយ, ប៉ុន្តែដំបងយក្សមិនចង់ឃើញសត្វទាំងនោះមានទុក្ខលំបាក»។

 

 

 

កូលាបបើកភ្នែកធំៗក្នុងន័យភ្ញាក់ផ្អើល ហើយវាបាននិយាយថា, «ដើមដំបងយក្សមានទឹក!» «ពិតណាស់សត្វទាំងនោះអាចរស់បានដោយសារតែទឹកដែលមាននៅក្នុងដើមដំបងយក្សនេះ ហើយអ្នកក៏អាចរស់នៅបានដូចគ្នាប្រសិនបើអ្នកសុំអោយដំបងយក្សជួយ»។ កូលាបមានអារម្មណ៍ខ្មាស់អៀនជាខ្លាំងនូវពាក្យប្រមាថមើលងាយ ដើមដំបងយក្សកាលពីមុន។

 

 

 

នោះគឺជាមេរៀនមួយដែលប្រាប់គ្រប់គ្នាថា មិនត្រូវប្រមាថមើលងាយ ហើយឆាប់វិនិច្ឆ័យទៅលើរូបរាងខាងក្រៅរបស់គេអី ព្រោះថាអ្វីៗនៅលើលោកនេះអ្វីៗសុទ្ធតែមានភាពស្រស់ស្អាតរបស់វា ហើយអ្វីៗដែលមានជីវិតនៅលើលោកនេះសុទ្ធតែមានប្រយោជន៍ទាំងអស់៕