ម្លឹងៗបានជាចង់ផុតពូជ! ក្រុមអ្នកប្រមាញ់សត្វស្លាបទឹក៦នាក់ និងសត្វស្លាប១៣០ក្បាល ត្រូវកម្លាំងអាវុធហត្ថ បង្រ្កាបបាន

ព៍តមានទូរទៅ

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបរិបូរណ៍ ឃាត់ខ្លួនជនសង្ស័យជាអ្នកប្រមាញ់សត្វស្លាបទឹកខុសច្បាប់ ៦នាក់ ជាមួយនឹងសត្វស្លាបចំនួន១៣០ក្បាល កាលពីវេលម៉ោង៨ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៩ នៅចំណុចភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ។

ក្រុមអ្នកប្រមាញ់សត្វស្លាបទឹកខុសច្បាប់ ដែលសមត្ថកិច្ចឃាត់ខ្លួនទាំង៦នាក់នោះ៖ ១.ឈ្មោះឡាយ ថង ភេទប្រុស អាយុ២០ឆ្នាំ ២.ឈ្មោះកា បូលី ភេទប្រុស អាយុ៣០ឆ្នាំ ៣.ឈ្មោះហុក ឆុង ភេទប្រុស អាយុ៣៦ឆ្នាំ ៤.ឈ្មោះហុក សិត ភេទប្រុសអាយុ២០ឆ្នាំ ៥.ឈ្មោះទូច ស៊្រុន ភេទប្រុសអាយុ៣៥ឆ្នាំ និង ៦.ឈ្មោះហុក ឆេង ភេទប្រុសអាយុ៣៧ឆ្នាំ ។ ទាំង៦នាក់ រស់នៅនៅចំណុចភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ។ ក្រុមអ្នកប្រមាញ់សត្វស្លាបទឹកខុសច្បាប់ ទាំងនេះ គឺជាអ្នកនេសាទត្រី នៅតំបន់នោះ និងប្រមាញ់សត្វស្លាបដើម្បី យកទៅលក់ផងដែរ ។ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យមកកាន់បញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ឆ្នាំង ដើម្បីសាកសួរ និង ឲ្យធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពចាប់សត្វស្លាប បន្តទៅទៀត ។

សមត្ថកិច្ចបានឲ្យដឹងថា សត្វស្លាបទាំង១៣០ក្បាលនេះ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធតហត្ថប្រគល់ឲ្យទៅខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត យកទៅលែងនៅទំនប់២០ឧសភា ក្នុងស្រុកបរិបូរណ៍៕

ប្រភព https://kbn.news/archives/129658

Leave a Reply

Your email address will not be published. Required fields are marked *