ផ្អើលទៀតហើយ! ពេលនេះសមត្ថកិច្ចកំពុងតែចុះធ្វើការឃាត់ខ្លួន លោកឧកញ៉ា គង់ ក្រឹង ដែលជាឈ្មួញឈើដ៏ល្បីនៅក្នុងខេត្តក្រចេះហើយ ក្រោយពីបានរកឃើញថា

ព៍តមានជាតិ

នៅមុននេះបន្តិចមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលសមត្ថកិច្ចបានធ្វើការចុះបង្ក្រាបទ្រង់ទ្រាយធំទៅលើឧកញ៉ា គង់ ក្រឹង ដែលត្រូវបានគេរកឃើញថាមានជាប់ពាក់ព័ន្ធនឹងបទល្មើស​ព្រៃឈើ នាថ្ងៃត្រង់ទី០៥ សីហា នេះ ការបង្ក្រាប​គឺ​ដឹកនាំ​​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ​។

យោងតាមការឱ្យដឹងជាបឋមពីប្រភពខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ប្រ​តិបត្តិការបង្ក្រាប​​នេះ គឺមានការ​ចូលរួម​ពីតំណាងក្រសួង​ស្ថាប័ន​១៦​អង្គភាព ចុះ​ត្រួតពិនិត្យ​ចំនួន​៩​ទីតាំង​របស់​ឧកញ៉ា គង់ ក្រឹ​ង ។​ សូមបញ្ជាក់ថា ឧកញ៉ា គង់ ក្រឹ​ង គឺជា​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដ៏​ល្បីល្បាញ​ម្នាក់ ក្នុង​ទឹកដី​ស្រុក​ស្នួល ខេត្តក្រចេះ៕

 

Leave a Reply

Your email address will not be published. Required fields are marked *