ស៊យហួស! នាំសង្សារចូលដល់ក្នុងផ្ទះសំណាក់បម្រុងនឹងឡើងឋានសួគ៍ហើយ ស្រាប់តែសមត្ថកិច្ចចូលមកកាត់សង្វាក់វាយខ្នោះទាំង២នាក់ ព្រោះតែ

ព៍តមានជាតិ

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនយុវជន និងយុវតីមួយគូរនៅក្នុងផ្ទះសំណាក់ខណៈដែលពួកគេចូលទៅដើម្បីធ្វើការរួមមេត្រី តែចៃដន្យមិនទាន់បានចាប់ផ្តើមផង ស្រាប់តែត្រូវជាប់ខ្នោះទាំង២នាក់ ដែលករណីនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះសំណាក់យីហោ សំបូរពេជ្រ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យទាំង២នាក់មានឈ្មោះ ទី១ ឈ្មោះ លឹម សំអាង ភេទប្រុស អាយុ២៤ឆ្នាំ រស់ននៅភូមិច្រប ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នងទី២ ឈ្មោះ ព្រឹម ស្រីមុំ ហៅស្រីស ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅ ភូមិព្រៃទា សង្កាត់ចោមចៅ៣ មានស្រុកកំណើត ស្រុកដងទង់ ខេត្តកំពត ហើយនៅក្នុងការឃាត់ខ្លួននោះសមត្ថកិច្ចដកហូតបានថ្នាំញៀន ១កញ្ចប់ ដបសម្រាប់ជក់ថ្នាំ មួយ ។

សមត្ថកិច្ចក៏បានបន្តឲ្យដឹងទៀតថា ដោយមានកិច្ចសហការល្អជាមួយម្ចាស់ផ្ទះសំណាក់ ជុំវិញករណីខាងលើ សង្ស័យលួចជក់ថ្នាំក្នុងបន្ទប់ ទើបកម្លាំងនគរបាលប៉ុស្តិ៍កាកាប១ ក្រោមបញ្ជាពីលោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ ចុះទៅឆែក ត្រួតពិនិត្យ រកឃើញថ្នាំញៀន១កញ្ចប់ ដបសម្រាប់ជក់ថ្នាំ១ ។ ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យ ទាំង២នាក់រួមជាមួយវត្ថុតាង នាំទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញខណ្ឌ៕

Leave a Reply

Your email address will not be published. Required fields are marked *