តោះៗនាំគ្នាចែករំលែក! សមត្ថកិច្ចប្រកាសតាមចាប់យុវជន២នាក់ បើសិនជានរណាបានឃើញ សមត្ថកិច្ចមានទាំងរង្វាន់ជូនទៀតផង

ព៍តមានជាតិ

កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅលើបណ្តាញសង្គមក្រោយពេលដែលសមត្ថកិច្ចព្រហ្មទណ្ឌខេត្តត្បូងឃ្មុំបានធ្វើការប្រកាសជាផ្លូវការតាមស្វែងរកយុវជន២នាក់ ដែលយុវជនទាំង២នាក់នោះត្រូវបានសមត្ថកិច្ចអះអាងថាមានជាប់ពាក់ព័ន្ធនឹងលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩។

យោងតាមការបញ្ជាក់ពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យដែលកំពុងតែត្រូវបានប្រកាសតាមចាប់ខ្លួននោះមានឈ្មោះ វុទ្ធី សំអូន ហៅ ប៊ូម ភេទ ប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិថ្នល់កែង ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ និងជនត្រូវចោទម្នាក់ទៀតឈ្មោះ ឃាត វិចិត្រ ភេទ ប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិចង្វា ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

យោងតាមដីកាលេខៈ ៤៣៥ ដ.ច.ន និងលេខៈ ៤៣៦ ដ.ច.ន ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ចេញដោយលោក លី សុខលេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដូចនេះប្រសិនបើបងប្អូនស្គាល់អត្តសញ្ញាណជនត្រូវចោទខាងលើ ឬស្គាល់ពីកន្លែងលាក់ខ្លួន សូមធ្វើការទំនាក់ទំនងលោកស្នងការរងដោយផ្ទាល់តាមរយៈទូរសព្ទលេខៈ ០៨៨ ៨៩៤៥ ៩៣៥, ០១២ ៩៤៥ ៩៣៥ រហូតឈានដល់ការចាប់ខ្លួន ផែនការងារនគរបាលខេត្តត្បូងឃ្មុំ នឹងជូនរង្វាន់ចំនួន៥០០ដុល្លា៕

Leave a Reply

Your email address will not be published. Required fields are marked *