រន្ធត់ចិត្តណាស់! ប្តីប្រពន្ធនឹងគ្នាមួយឆ្នាំហើយ បែរជាលើកដៃវាយប្រពន្ធទាល់តែស្លាប់ ដល់ពេលដេញដោលសួរទើបដឹងថាដោយសារតែ

ព៍តមានជាតិ

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានស្ត្រីម្នាក់ត្រូវបានបាត់បង់ជីវិត ដោយសារតែត្រូវបានប្តីស្រវឹងវាយចំក្ដោងច្រមុះ បណ្ដាលឱ្យថប់ថង្ហើមរហូតដល់ស្លាប់ ដែលករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ១៨ផ្លូវលេខ៤៨k ក្រុមទី១ភូមិព្រៃសាលាសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ស្ត្រីដែលបានបាត់បង់ជិវិតដោយសារតែប្តីវាយនោះមានឈ្មោះ នុយ វណ្ណារីអាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតខេត្តតាកែវ ជាកូនកំព្រា ចំណែកឯប្តីដែលជាជនដៃដល់វិញមានឈ្មោះ ផង់ សំណាង អាយុ២៣ឆ្នាំ ជាកម្មករលើកអីវ៉ាន់ និងឆ្លៀតរត់ម៉ូតូឌុប ពួកគេទាំង២នាក់យកគ្នាជាប្ដីប្រពន្ធ មិនបានរៀបការនិងរស់នៅជាមួយគ្នា អស់រយៈពេល១ឆ្នាំ គ្មានកូននោះទេ។

សមត្ថកិច្ចក៏បានបន្តឱ្យដឹងទៀតថា ជារៀងរាល់ថ្ងៃ រូបគេរស់នៅជាមួយប្រពន្ធមិនសូវចុះសំរុងនិងគ្នានោះទេ ដោយរូបគេក៏ប្រច័ណ្ឌប្រពន្ធ រីឯប្រពន្ធក៏ប្រច័ណ្ឌប្ដី ទើបឈ្លោះគ្នានិងឈានដល់ប្រើហិង្សា ។លុះនៅថ្ងៃកើតហេតុ រូបគេបានមកពីផឹកសុីជាមួយមិត្តភ័ក្ត្រ ដោយស្រវឹងស្រាផង និងមានគំនិតគិតពីប្រពន្ធមិនល្អផង ក៏កើតជាហិង្សា វាយប្រពន្ធចំនួន២ដៃចំក្ដោងច្រមុះ រួចថប់ដង្ហើមរហូតដល់ស្លាប់តែម្ដង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចាប់ជនសង្ស័យ រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមនីតិវិធី។ ចំណែកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចដឹកយកទៅតម្កល់ទុកនៅវត្តតាងកសាងខាងត្បូង រង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យ តាមប្រពៃណី ៕

Leave a Reply

Your email address will not be published. Required fields are marked *