នោះៗបែកធ្លាយខ្ទេច! ព្រះសង្ឃបែកធ្លាយរូបភាពលើគ្រែជាមួយគ្នា បែរខាងស្រីប្រកែកថារូបភាពកាត់ត ដល់ពេលនេះទើបដាច់ចិត្តទំលាយរឿងនាង និងសង្ឃអង្គនោះថា

ព៍តមានជាតិ

កាលពីមួយរយៈមុន មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើល ក្រោយពីមានការបែកធ្លាយនូវរូបថតរបស់ព្រះសង្ឍ ដែលត្រូវបានគេស្គាល់ថាជាអតីត​​សង្ឃ​​​ វ៉ា​ន​ វ​ន្នី​ ចៅអធិការ​វត្ត​ពោធិ៍​ចិន​តុង​ រាជធានី​ភ្នំពេញ​ ជាមួយ​ស្រី​ស្នេហ៍​ ដែលករណីនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម រហូតដល់មានអ្នករិះគន់យ៉ាងធ្ងន់ៗមកលើទង្វើរបស់ចៅអធិការវត្តដែលបំផ្លាញសាសនាទាំងស្រស់បែបនេះ។

តែអ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលទៀតនោះគឺ ក្រោយពេលបែកធ្លាយភ្លាមៗ ក្រសួងជំនាញ និងមន្ត្រីដែលពាក់ព័ន្ធបានធ្វើការប្រជុំជាបន្ទាប់មួយដើម្បីធ្វើការពិនិត្យទៅលើរូបភាពដែលបានបែកធ្លាយនេះ តែទោះជាយ៉ាងណា ជាលទ្ធផលចុងក្រោយ បែរជាលទ្ធផលនៃកិច្ចប្រជុំបានត្រឹមតែអះអាងថារូបថតខាងលើនេះគឺជារូបថតកាត់ត ខណៈដែលការអះអាងបែបនេះកាន់តែធ្វើឱ្យមហាជនមានការរិះគន់យ៉ាងខ្លាំងថែមទៀតទៅលើចំណាត់ការរបស់ក្រសួងដែលពាក់ព័ន្ធ។

​តែអ្វីដែលធ្វើឱ្យមានការភ្ញាក់ផ្អើលមួយរឿងទៀតនោះគឺ ស្រាប់តែពេលនេះស្ត្រីនៅក្នុងរូបថតដែលបានអះអាងថាជារូបថតកាត់តនោះបែរជាចេញមកប្រកាសដោយជំហរនៅលើបណ្តាញសង្គមអំពីទំនាក់ទំនងនាងជាមួយនឹងអតីតព្រះសង្ឃអង្គនោះ ហើយនៅពេលដែលគាត់បានសឹក ស្រាប់តែមិនទទួលខុសត្រូវលើអ្វីដែលខ្លួនបានធ្វើ ទើបធ្វើឱ្យនាងដាច់ចិត្តបើកកកាយខ្ទេចនៅលើបណ្តាញសង្គមហ្វេសបុកនូវសកម្មភាពដែលលោកអង្គនោះបានធ្វើដាក់លើនាង។

នាងបានសរសេររៀបរាប់នៅលើបណ្តាញសង្គមរបស់នាងថា៖ «អូនជាអ្នកទិញអោយបង បងថាស្រឡាញ់អាវនឹងឆាតអោយអូនទិញអោយទុកពាក់ពេលបងសឹកទៅតែឡូវមិចក៏បងធ្វើដាក់អូនចឹងអូនលែងមានន័យសំរាប់ហើយមែនបង 😭😭 អគុណគ្រប់យ៉ាងសំរាប់កាបោកប្រាស់ 🙏🏻🙏🏻🙏🏻 អគុណព្រំលិខិតដែលធ្វើបាពខ្ញុំ 🙏🏻😭 កំសត់កំរជាមួយគ្នាជិតមួយឆ្នាំមានទាំងផ្អែមបានទាំងជូរចត់ 🙇🏻‍♀️😭 ដោះស្រាយបង្ហារជាមួយគ្នា 👩‍❤️‍👩 ពេលចប់រឿងបានសឹកបងបោះបង់អូនចោល 😭 ព្រោះជឿគ្រួសារបង អគុណមេរៀនជីវិត

ជាងនេះទៅទៀត កាលពីថ្ងៃទី១៧ ខែកក្កដា នាងក៏បានធ្វើការបង្ហោះសារផងដែរថា៖ «ថ្ងៃនេះហើយបានដឹងការពិតហើយជាថ្ងៃដែលឈឺបំផុតសំរាប់ខ្ញុំពេលបានជួបគ្រួសារបងផ្ទាល់ គ្រួសារបងមិនស្វាគម៍ខ្ញុំ បងមិនចេញមកជួបខ្ញុំ អ្នកស្គាល់បង មិត្ដភ័ក្ដបងគេសុតតែដឹងថាយើងស្រឡាញ់គ្នា មានតែបងនឹងគ្រួសារបងទេថាមិនធ្លាប់ស្គាល់ខ្ញុំ ខ្ញុំនៅចាំបានទាំងអស់រឿសប្បាយនឹងជូចត់ ខួបកំណើតខ្ញុំបងជាអ្នកធ្វើអោយ ខួបកំណើតបងខ្ញុំជាអ្នកធ្វើអោយបង

ថ្ងៃដែលអូនចេញពីរពេទ្យវិញជាថ្ងៃអូនឈឺចាប់បំផុត បងជាអ្នកមើលថែខ្ញុំបងថាបងសូមទោលដែរបងឈឺជំនួសខ្ញុំមិនបាន បងសន្យាថានឹងមិនចោលខ្ញុំគ្រប់ពេល ព្រោះយើងធ្លាប់កំសត់កំរនឹងគ្នា បងតែងតែប្រាប់ខ្ញុំថានឹងសាងគ្រួសាររួមគ្នា យើងនឹងមានបុត្យជាមួយគ្នាម្ដងទៀតមិនដូចលើកនេះឡើយ ថ្ងៃដ៏សែនចង់ចាំបំផុតនៅពេលមួយបងបានអះអាងថាបងនឹងមិនចោលខ្ញុំនៅមុខគេគ្រប់គ្នា តែនៅថ្ងៃនេះបងបានបោះបង់ខ្ញុំចោលពិតមែនហើយ បងស្បថបំពានខ្លួនឯង 17 / 7/ 2019 ចង់លុះថ្ងៃស្លាប់ »៕

Leave a Reply

Your email address will not be published. Required fields are marked *