កុំចេះតែហ៊ាន! ពេលសប្បាយៗទាំង២នាក់ ដល់ចុងក្រោយខាងប្រុសត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះព្រោះតែ

ព៍តមានជាតិ

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនយុវជនម្នាក់ភ្លាមៗ ក្រោយពីយុវជនរូបនោះហ៊ានបង្កាត់ភ្លើងស្នេហ៍ ជាមួយក្មេងស្រីអាយុទើប១៣ឆ្នាំ ជាអនីតិជន បានសម្រេចបាន២ដង បែកធ្លាយរឿងដឹងដល់ឪពុកម្តាយខាងស្រី ប្តឹងប៉ូលិសឲ្យចាប់ខ្លួន កាលពីល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ បញ្ជូនពីស្រុកកំណើត មកអនុវត្តន៍ច្បាប់ នៅមូលដ្ឋានកើតហេតុ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

បើតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនជាប់ចោទក្លាយជាអ្នកទោសស្នេហាឈ្មោះ ឆេង ម៉ុក ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួលនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកក្មេងស្រី រងគ្រោះ ឈ្មោះ ធ គ ល អាយុទើប១៣ឆ្នាំ ជាអនីតិជន មានទីលំនៅខេត្តកណ្តាល ។

សមត្ថកិច្ចក៏បានបន្តឱ្យដឹងទៀតថា ជនសង្ស័យ ទោះជាស្រឡាញ់ ទំនាក់ទំនងគ្នាជាមួយក្មេងស្រីខាងលើ តែបានបបួលនាំក្មេងរងគ្រោះ មកដេកនៅជាមួយគ្នា ឈានដល់រួមភេទ បាន២ដងនៅយប់ថ្ងៃទី១៩ និងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩កន្លងមក នៅបន្ទប់ជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ លុះបែកធ្លាយរឿងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ឪពុកម្តាយក្មេងស្រីដឹងរឿង ប្តឹងសមត្ថកិច្ចស្រុកអង្គស្នួល មិនបានប្តឹងនៅកន្លែងកើតហេតុឡើយ តែតាមរកមិនឃើញ ដោយសារជនសង្ស័យ មកសំងំនៅក្នុងបន្ទប់ជួល ទើបថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ ប្រើល្បិញបញ្ឆោត ឲ្យជនសង្ស័យចេញទៅនិយាយគ្នា លុះនៅល្ងាចថ្ងៃទី០៥ ខែសីហា នេះ លេចមុខទៅផ្ទះ សមត្ថកិច្ចចាប់ខ្លួន ប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍ចោមចៅ១ តែម្តង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពឲ្យដឹងថា ខ្លួនស្រឡាញ់គ្នាជាមួយនាង អស់រយ:ពេល១ឆ្នាំមកហើយ ទើបតែនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩កន្លងមកនេះ បបួលនាងមកនិយាយគ្នាលេង ដល់យប់នាំទៅដេកសម្រាក បន្ទប់ជួល អ្នកស្គាល់គ្នា ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ គ្រាដែលម្ចាស់បន្ទប់មិននៅ បានដៃសុំរួមមេត្រី បានសម្រេចម្តង លុះនៅថ្ងៃទី២០ បន្ទាប់បានសម្រេចម្តងទៀត ស្រាប់តែមកដល់ល្ងាចថ្ងៃទី០៥ ខែសីហានេះ ឪពុកម្តាយខាងស្រីប្តឹងប៉ូលិសចាប់ខ្លួន នាំមកសាកសួរនៅផ្នែងជំនាញខណ្ឌពោធិ៍សែនជ័យ កសាងសំណុំរឿងតាមនីតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *