សាហាវណាស់! ម្តាយឪពុកចេះតែឆ្ងល់បាត់កូនស្រីពីផ្ទះ៣ថ្ងៃមិនឃើញ ដល់ពេលកូនស្រីត្រលប់មកវិញទើបរៀបរាប់ទាំងទឹកភ្នែកថា ៣ថ្ងៃនេះត្រូវបានបុរសម្នាក់ចាក់សោរឃុំក្នុងផ្ទះដើម្បី

ព៍តមានជាតិ

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ភ្លាមៗ ក្រោយពីបែកធ្លាយថាបុរសខាងលើបានចាប់ខ្លួនក្មេងស្រីម្នាក់បង្ខាំងទុកនៅក្នុងផ្ទះដើម្បីធ្វើការរំលោភអស់រយៈពេលជាច្រើនថ្ងៃ ដែលករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះ នៅក្នុងទឹកដីភូមិបរក្នុង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត។

យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះមានឈ្មោះថា វង្ស សៅ ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិបរក្នុង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ចំណែកឯជនរងគ្រោះវិញមានឈ្មោះ អ.ដ ភេទស្រី មានអាយុ ១៨ឆ្នាំ ភូមិបរក្នុង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ហើយពួកគេគឺជាអ្នកភូមិជាមួយគ្នា។

សមត្ថកិច្ចក៏បានបន្តឱ្យដឹងទៀតថា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ ក្មេងស្រិរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍អង្គរមាសដោយបានរៀបរាប់ថា កាលពីថ្ងែទី៣ ខែសីហា ឆ្នាំ២០១៩ ឈ្មោះ វង្ស សៅ បានតេទូរស័ព្ទហៅខ្លួនឲ្យមកផ្ទះគេ។ ពេលខ្លួនទៅដល់ឈ្មោះ វង្ស សៅ បានអូសខ្លួនឡើងលើផ្ទះ លួងលោមចាប់បង្ខំរំលោភសេពសន្ធ:វ: រហូតបានសម្រេចហើយបានបង្ខាំងខ្លួនទុកផ្ទះគាត់ រួចចាក់សោទុករហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ទើបខ្លួនអង្វរគាត់ព្រមដោះលែង។ រយ:ពេល៣ថ្ងៃឈ្មោះ វង្ស សៅ រំលោភខ្លួនបាន៦ដង៕

Leave a Reply

Your email address will not be published. Required fields are marked *