ភ្ញាក់ផ្អើលមិនស្ទើ! ភ្ញាក់ពីដេកឃើញក្មេងប្រុសម្នាក់ពួននៅក្រោមគ្រែ ស្រែកផ្អើលឆោឡោឱ្យសមត្ថកិច្ចវាយខ្នោះភ្លាម ក្រោយសួរនាំទើបដឹងថាក្មេងប្រុសនោះបាន

ព៍តមានជាតិ

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្មេងប្រុសម្នាក់ភ្លាមៗ ក្រោយធ្វើសកម្មភាពចូលលួជទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែលករណីនេះបានកើតឡើងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១និង៤៥នាទី នៅចំណុចផ្ទះជនរងគ្រោះ ភូមិព្រៃទទឹង ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះស៊្រុន វាសនា ភេទប្រុស អាយុ៤៥ឆ្នាំជនជាតិខ្មែរមុខរបរជាងផ្សារដែក រស់នៅភូមិ-ឃុំកើតហេតុ ចំណែកក្មេងប្រុសដែលត្រូវបានឃាត់ខ្លួនឈ្មោះ ជាវ រុន ភេទប្រុសអាយុ១៥ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំកើតហេតុ ។

សមត្ថកិច្ចបានបន្តឱ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះបានចាក់សោរ ទ្វារបន្ទាប់រួចដេកនៅក្រោមផ្ទះក្រៅបន្ទប់ដោយយកកូនសោរដាក់ក្រោមពូករួចដេក លុះដល់ម៉ោងកើតហេតុជនរងគ្រោះភ្ញាក់ឡើងបានឃើញជនសង្ស័យ ពួនក្រោមគ្រែ ក្នុងបំណងលួចយកកូនសោរបន្ទប់របស់ខ្លួន ទើបចាប់បាន រួចរាយការណ៍មកសមត្ថកិច្ច ។

តាមចម្លើយជនសង្ស័យ បានសារភាពថាដំបូងខ្លួនបានចូលបើកទូរើកកាយរកលុយនៅផ្ទះក្បែរនោះមួយរួចមកហើយពុំមានលុយសោះទើបខ្លួនចូលមកផ្ទះមួយទៀតលួចបានកូនសោរបន្ទប់មួយចង្កោមដែលទុកក្រោមពូកក្បាលដំណេកហើយដើរទៅរកបន្ទប់ ទុកម៉ូតូពេលកំពុងតែចាក់សោរមិនទាន់បានផងត្រូវម្ចាស់ភ្ញាក់ទាន់ទើបខ្លួនរត់ចូលពួនក្រោមគ្រែ ទើបត្រូវចាប់ខ្លួនបានតែម្តង ។ កន្លងមកជនសង្ស័យធ្លាប់ចូលលួចផ្ទះជនរងគ្រោះបាន២ លើកយកបានទូរស័ព្ទ២គ្រឿងនិងលុយមួយចំនួនឯផ្ទះអ្នក ភូមិនៅក្បែរៗនោះខ្លួនបានលួច យកលុយនិងទូរស័ព្ទជាច្រើនលើក ។ ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *