ភ្ញាក់ផ្អើលមិនស្ទើ! ដកលុយពីកន្លែងវីងប្រាំថ្ងៃហើយ ស្រាប់តែមកស្រែកតវ៉ាមុខកន្លែងវីងទាំងព្រឹក ក្រោយពីបានប្រទះឃើញលុយដែលដកនោះគឺជា

ព៍តមានជាតិ

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលបុរសម្នាក់បានដកលុយចេញពីកន្លែងវីងមួយកន្លែង តែ៥ថ្ងៃក្រោយមកក៏បានធ្វើការតវ៉ាថាកន្លែងដកលុយនោះបានឱ្យលុយខ្មោចមកគាត់ ដែលហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៩ នៅ​កន្លែង​វី​ង​យីហោ «​វិច្ឆិកា​ប៊ី​ធី​ធី​» ស្ថិត​នៅ​តាម​ផ្លូវ​លេខ​៥៩៨ ក្នុងភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា បុរសដែលបានមកតវ៉ានៅមុខកន្លែងដកលុយវីងនោះមានឈ្មោះ ​សួន សុភាព អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ឃ្លាំង​តាម​ផ្លូវ​លេខ​៥៩៨ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ ហើយកាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​២ ខែសីហា គាត់​បាន​មក​ដក​ប្រាក់​នៅ​កន្លែង​វី​ង​ខាងលើ​នេះ ចំនួន​១៥០​ដុល្លារ ហើយ​បាន​ដូរ​យក​លុយ​ខ្មែរ​ចំនួន​១០០​ដុល្លារ នៅ​សល់​៥០​ដុល្លារ ក្នុង​នោះ​ក្រដាស​១០​ចំនួន​៣​សន្លឹក និង​ក្រដាស​២០​ចំនួន​១​សន្លឹក​។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា គាត់​ក៍បាន​យក​ក្រដាសប្រាក់​១០​ដុល្លារ​ទៅ​ចាយ ស្រាប់តែ​ជា​លុយ​សែន ហើយ​គាត់​ក៏​បាន​មក​សួរនាំ​កន្លែង​វី​ង​ថា​ជា​លុយ​សុទ្ធ ឬ​ក្លែងក្លាយ។

ទោះបីជា​យ៉ាងណា ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ គេ​ពុំ​ដឹង​ថា លុយ​សែន​នោះ​ជា​លុយ​របស់​វី​ង ឬក៍​ជា​លុយ​ដែល​បុរស​នោះ​ដូរ​ហើយ​មក​សួរនាំ​ម្ចាស់​វី​ង​ឬ​យ៉ាងណា​នោះ​ទេ ព្រោះ​លុយ​នោះ​បាន​ដក​យក​ចេញពី​វី​ង​រយៈពេល​៥​ថ្ងៃ តាំងពី​ថ្ងៃ​ទី​២ សីហា ហើយ​បែរជា​បុរស​ម្នាក់​ខាងលើ​មក​អះ​ង​អាង​ថា​ជា​លុយ​ក្លែងក្លាយ (​លុយ​សែន​) បែប​នេះ​ទៅ​វិញ ។ នៅ​ព្រឹក​កើតហេតុ​នោះ​ដែរ​ក៍បាន​ផ្អើល​ដល់​នគរបាល​ប៉ុស្តិ៍​ចុះ​ទៅ​ត្រួតពិនិត្យ​កាមេរ៉ា​សុវត្ថិភាព ហើយ​នាំ​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ផង​ដែរ​។

បន្ទាប់​ពី​ភ្ញាក់ផ្អើល នគរបាល​ក៏​បាន​ហៅ​ម្ចាស់​វី​ង និង​បុរស​ម្នាក់​ខាងលើ​ទៅ​កាន់​ស្នាក់​ការ​ប៉ុស្តិ៍ នគរបាល ដោយ​មានការ​សង្ស័យ​ខ្លួនឯង​ថា​មាន​គេ​លួច​ដូរ​យក​លុយ​សុទ្ធ​ទៅ​បាត់ បុរស​ម្នាក់​ខាងលើ​ក៏បាន​ធ្វើ​កិច្ចសន្យា​ចំពោះ​សមត្ថកិច្ច​មិន​បាន​ប្តឹងផ្តល់​អ្វី​នោះ​ទេ ដោយ​យល់​ច្រឡំ​ថាជា​ក្រដាសប្រាក់​ក្លែងក្លាយ (​លុយ​សែន​) ហើយ​បុរស​ម្នាក់​ខាងលើ​នេះ​ក៏​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​៕

Leave a Reply

Your email address will not be published. Required fields are marked *