មិនជឿកុំប្រមាថ! បុរសដែលបានជាប់ក្នុងភ្នំជាង៥ថ្ងៃនោះ ប្រពន្ធបានអះអាងថាអាចជាប់ដោយសារតែគាត់ធ្លាប់បានយករបស់ទាំងនេះចេញពីក្នុងភ្នំនោះ

ព៍តមានជាតិ

បុរសដែលជាប់ក្នុងគំលាតថ្មភ្នំ ដល់ទៅ៤ថ្ងៃ ត្រូវអ្នកមានអបិយជំនឿបង្ហើបថាអាចដោយសារតែជនរងគ្រោះបានយកកងដៃ និង ឆ្អឹងភ្លុក ចេញពីក្នុងរូងភ្នំ….ខណៈនេះសមត្ថកិច្ចពាក់ព័ន្ធ ប្រជាពលរដ្ឋជាច្រើនកំពុងតែធ្វើការសង្គ្រោះបុរសម្នាក់មានវ័យ២០ឆ្នាំ មានមុខរបរជាអ្នកយកអាច៍ប្រចៀវ ដែលបានជាប់ក្នុងគំលាតថ្មភ្នំ ខណៈដែលចូលទៅយកអាចម៍ប្រចៀវ នៅភ្នំ ហើយបានធ្លាក់ចូលរូងនិងជាប់នឹងគំលាតថ្មតែម្តង។ យោងតាមព័ត៌មានដែលទទួលបាននៅពេលនេះក្រុមសង្គ្រោះបានទាញយកចេញមកវិញហើយ ប៉ុន្តែនៅមិនទាន់បានចេញក្រៅដោយសារតែក្នុងរូងភ្នំមានសភាពចង្អៀតនិងគ្រោះថ្នាក់ ។

យោងតាមការលើកឡើងពីប្រជាពលរដ្ឋ និងអ្នកមានអបិយជំនឿ បានឲ្យដឹងថា ដោយមានការទស្សន៍ទាយពីអាចារ្យថាបុរសរូបនេះយករបស់ពីក្នុងរូងភ្នំ ហើយក៏សាកសួរព័ត៌មានពីសាច់ញាតិទើបដឹងថា បុរសរងគ្រោះរូបនេះធ្លាប់បានយកកងដៃបុរាណ១០កង និង ឆ្អឹងភ្លុក ចេញពីរូងភ្នំ ទើបនារីជាភរិយាយកកងដៃនោះមកធ្វើពិធីលាបំនន់ ហើយទើបអាចយកបុរសរូបនោះចេញមកបាន ៕

Leave a Reply

Your email address will not be published. Required fields are marked *