កុំចេះតែហ៊ាន! ភោជនីយដ្ឋានទ្វារមាស ត្រូវបានសមត្ថកិច្ចធ្វើការរុះរើស្លាកយីហោចេញវិញហើយ ក្រោយពីផ្ទុះការរិះគន់

ព៍តមានជាតិ

កាលពីពេលថ្មីៗនេះមានហេតុការណ៍មួយបានធ្វើឱ្យមហាជននៅលើបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីមានភោជនីយដ្ឋានមួយនៅក្នុងខេត្តព្រះសីហនុបានដាក់ឈ្មោះថា ភោជនីយដ្ឋានទ្វាមាស ដែលឈ្មោះនេះបានធ្វើឱ្យមហាជនភ្ញាក់ផ្អើល និងធ្វើការរិះគន់យ៉ាងខ្លាំង ព្រោះតែឈ្មោះនេះគឺមិនសមរម្យទាល់តែសោះ។

នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះ ក្រុមការងារចម្រុះ បានចុះរុះរើស្លាកយីហោរបស់ជនជាតិចិនមួយកន្លែង ដែលសរសេរឈ្មោះថា ” ភោជនីយដ្ឋានទ្វារមាស ” ដែលមានទីតាំងនៅខាងក្រោយស្ថានីយ៍ប្រេងតូតាល់ ក្នុងភូមិសាស្ត្រភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ជាមួយគ្នានេះដែរ លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុបានថ្លែងថា ករណីស្លាកយីហោ សរសេរឈ្មោះថា« ភោជនីយដ្ឋានទ្វារមាស នេះ អាជ្ញាធរបានចាត់វិធានការហើយ ទៅលើម្ចាស់ទីតាំង ដែលលើកស្លាកយីហោដោយមិនមានការសុំអនុញ្ញាត ឬអោយមន្ត្រីជំនាញពិនិត្យជាមុន ទៅលើខ្លឹមសារពាក្យពេចន៍មុននឹងលើកតាំង ៕

Leave a Reply

Your email address will not be published. Required fields are marked *