ហួសចិត្តថ្លែងមិនចេញ! ឃើញឈ្លោះគ្នាជាមួយនឹងសង្សារពិបាកចិត្ត ខំហៅមកដេកក្នុងបន្ទប់លេងជាមួយខ្លួន ចុងក្រោយបែរជាត្រូវទឹកភ្នែកជូតក្បាលជង្គង់ព្រោះតែ

ព៍តមានជាតិ

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលយុវជនម្នាក់ត្រូវបាននគរបាលធ្វេីការឃាត់ខ្លួនយកទៅសួរនាំនិងដោះស្រាយតាមច្បាប់បន្ទាប់ពីធ្វេីសកម្មភាពចាប់រំលោភនារីអនិតិជនម្នាក់បានសំរេច រហូតទៅដល់២ដងការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលា២១យប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ លើផ្លូវលំ ចំណុចបន្ទប់ជួល ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យឈ្មោះ ម៉េង ឌឿន ភេទប្រុអាយុ២៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំណែកជនរងគ្រោះឈ្មោះ ស ស ណភេទស្រីអាយុ១៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១​  ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ នៅវេលាម៉ោង២២និង៣០ នាទីថ្ងៃទី៤ខែសីហាឆ្នាំ២០១៩​ មុនពេលកេីតហេតុជនសង្ស័យបានឈ្លោះគ្នាជាមួយសង្សារភ្លាមនោះជនរងគ្រោះបានទៅហៅជនសង្ស័យមកបន្ទប់ខ្លួនដេកលេងធម្មតា​ បន្ទាប់មកជនសង្ស័យបានចាប់បង្ខំនារីរងគ្រោះរំលោភតែមិនបានសម្រេច។

ប្រភពព័ត៌មានបានបន្តថា​ បន្ទាប់មកជនសង្ស័យបានចាប់បង្ខំនារីរងគ្រោះរំលោភម្តងទៀតរហូតបានសម្រេច២ដងលុះភ្លឺជនសង្ស័យបានអោយទូរស័ព្ទនារីរងគ្រោះមួយគ្រឿងរួចចេញទៅបាត់។ រហូតមកដល់ថ្ងៃទី៦ខែសីហា​  ទេីបបែកការដល់បងស្រីជនរងគ្រោះប្តឹងនគរបាលឃាត់ខ្លួនតែម្តង។ បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនិតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *